ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលផ្នែកធនាគារឆ្នាំ ២០២៤ ក្រោម ប្រធានបទ “ពង្រីកការតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល”។

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងនៅព្រឹត្តិការណ៍អំពីបរិវត្តកម្មផ្នែកធនាគារ។ (រូបថត៖ VOV)
អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលបានជ្រើសរើសប្រធានបទនៃការធ្វើបរិវត្តកម្មឌីជីថលជាតិសម្រាប់ឆ្នាំ ២០២៤ ថា "ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាមួយនឹងសសរស្តម្ភទាំង ៤ នៃឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន ឌីជីថលភាវូបនីយកម្មសេដ្ឋកិច្ច អភិបាលកិច្ចឌីជីថល និងទិន្នន័យ ឌីជីថល - កម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព”។ រដ្ឋាភិបាលរំពឹងថា ផ្នែកធនាគារជាផ្នែកឈានមុខគេ និងត្រួសត្រាយផ្លូវក្នុងការជំរុញបរិវត្តកម្មឌីជីថលជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល។
ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី - ảnh 2លោកនាយករដ្ឋមន្ត្រីទៅទស្សនាការតាំងពិព័រណ៍អំពីបរិវត្តកម្មឌីជីថលផ្នែកធនាគារ។
(រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់នូវគោលដៅអនាគតចំនួន ៣ ក្នុងការធ្វើប រិវត្តកម្មឌីជីថលរបស់ផ្នែកធនាគារ រួមមាន៖ បង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់ប្រជាជន អាជីវកម្ម និងអង្គភាពរដ្ឋបាល-អាជីព ដើម្បីទទួលបានសេវាធនាគារ ប្រកបដោយភាពងាយស្រួលបំផុតនិងល្អបំផុត; រួមចំណែកកាត់បន្ថយការចំណាយ ទាំងខាងពេលវេលា សម្ភារៈ និងការចំណាយលើការប្រតិបត្តិ សម្រាប់ប្រជាជន អាជីវ កម្ម អង្គភាពរដ្ឋបាល-អាជីព និងប្រព័ន្ធធនាគារខ្លួនឯង; រួមចំណែកប្រកបដោយប្រសិទ្ធ ភាព ក្នុងការគ្រប់គ្រងហានិភ័យ ការការពារ និងរុញថយក្រោយអំពើពុករលួយ ភាព អវិជ្ជមាននិងការយាយី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ