ផ្នែកផ្លូវដែកបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍
(VOVWORLD) -ធ្វើការពិភាក្សាលើខ្លឹមសារមួយចំនួនដែលកំពុងខ្វែងគំនិតនៃពង្រាងច្បាប់ផ្លូវដែក (ធ្វើវិសោធនកម្ម) នៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី៣០ឧសភានោះ អង្គប្រជុំបាន ស្នើថា គប្បីមានសេចក្តីកំណត់ច្បាស់លាស់ស្តីពីគោលនយោបាយអភិវឌ្ឍន៍ផ្នែកផ្លូវ ដែក ដើម្បីផ្នែកដឹកជញ្ជូននេះដើរតួនាទីសំខាន់ជាស្នូលក្នុងប្រព័ន្ធគមនាគមន៍ជាតិ។
នាពេលរសៀលថ្ងៃដដែល អង្គប្រជុំបានពិភាក្សាលើគំរោងច្បាប់គ្រប់គ្រង បំណុលសាធារណៈ (ធ្វើវិសោធនកម្ម) ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារ ដែលបានលើកមកវិភាគឲ្យបានច្បាស់។ ក្នុងរសៀលថ្ងៃទី៣០ឧសភាដែរ អង្គប្រជុំក៏បានពិភាក្សាលើគំរោងច្បាប់ថ្កោលទោស (ធ្វើវិសោធនកម្ម)ផងដែរ៕