ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនិងចាប់ផ្ដើមអាជីវកម្មដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិដោយប្រធានបទ “ផ្លាស់ប្ដូរថ្មី ច្នៃ ប្រឌិតនិងចាប់ផ្ដើមអាជីវកម្មដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ រយៈ៥ឆ្នាំនៃការក្រឡែកមើលឡើងវិញនិងចក្ខុវិស័យនាពេលខាងមុខ” បាន ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៨ សីហា នៅទីក្រុងហាណូយ។
សិក្ខាសាលាត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតសង្គម មជ្ឈមណ្ឌលទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្មនិងច្នៃប្រឌិតជាតិ ក្រុម ប្រឹក្សាអង់គ្លេសនៅវៀតណាម និងមជ្ឈមណ្ឌលបារាំង-វៀតណាមបណ្ដុះ បណ្ដាលការគ្រប់គ្រង។ លោកសាស្ត្រាចារ្យបណ្ឌិត Tran Thi Van Hoa សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយបាន ឲ្យដឹងថា៖
“ការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិតនិងការចាប់ផ្ដើមអាជីវកម្មគឺជាកូនសោរ នាំទៅប្រភពធនធានថ្មីសម្រាប់ការអភិវឌ្ឍនៃប្រទេសនានាលើសកលលោក។ ចាប់តាំងពីឆ្នាំ២០១៦មក ការចាប់ផ្ដើមអាជីវកម្ម ការផ្លាស់ប្ដូរថ្មីនិងការច្នៃ ប្រឌិតត្រូវបានចាត់ទុកថា ជាដំណោះស្រាយមួយក្នុងចំណោមដំណោះ ស្រាយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ព្រម ទាំងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីនានារបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងតំបន់ជាច្រើនផងដែរ”។
គួរជម្រាបបន្ថែមទៀតថា នាពេលថ្មីៗនេះ StartupBlink មជ្ឈមណ្ឌល ស្រាវជ្រាវនិងបង្កើតផែនទីនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មសកល ទើបតែបានប្រកាសតារាងរៀបចំណាត់ថ្នាក់ប្រព័ន្ធអេកូឡូស៊ី Startup ឆ្នាំ ២០២០។ តាមនោះ វៀតណាមឡើង១៣កាំ ដោយឈរលំដាប់ទី៥៩លើ ពិភពលោក ហើយឆ្ពោះទៅគោលដៅក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្ដើម អាជីវកម្មជួរមុខនៅតំបន់អាស៊ីអាគ្នេយ៍៕