ផ្លាស់ប្តូរថ្មីការត្រឹះរិះវិទ្យាសាស្ត្រ បច្ចេកវិទ្យាពីគោលនយោបាយ
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan |
(VOV)_នាថ្ងៃទី៦ កញ្ញា សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានជួបធ្វើការជាមួយសាស្ត្រាចារ្យជួរមុខចំនួន២១រូបនៃបណ្ដាសមាគមចំណុះ
សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាមដើម្បីរួមចំណែកជាក់ស្ដែងសេចក្ដីសម្រេចចិត្តលេខ៦ ស្ដីពីការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ពង្រីកការរួមវិភាគទានរបស់ជួរបញ្ញាវ័ន្តវៀតណាម។
វាយតំលៃរាល់មតិរបស់សាស្ត្រាចារ្យចំនួន២១រូប ប្រធាន Nguyen Thien
Nhan បានចាត់ទុកថា៖ បណ្ដាសាស្ត្រាចារ្យបានបំភ្លឺរាល់ខ្លឹមសារ សហប្រតិបត្តិ
ការ រវាងរណសិរ្យមាតុភូមិវៀតណាម និង សម្ព័ន្ធសមាគមវិទ្យាសាស្ត្រ បច្ចេកវិទ្យា
វៀតណាម។ លោក Nguyen Thien Nhan ក៏បានស្នើសាស្ត្រាចារ្យគ្រប់រូប ក៏ដូច
ជាបណ្ដា សមាគមនៃសម្ព័ន្ធសមាគមវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម ត្រូវពង្រីក តួនាទីបដិវាទ ឃ្លាំមើលសង្គម ជាពិសេសគឺបណ្ដាសាស្ត្រចារ្យត្រូវបង្កើនសាមគ្គីភាព ដើម្បីបង្កើរឡើងការស្រុះចិត្តគំនិតក្នុងសង្គម៕