ផ្សាភ្ជាប់អាហារូបត្ថម្ភជាមួយសន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះអាសន្ននៅវៀតណាម

ផ្សាភ្ជាប់អាហារូបត្ថម្ភជាមួយសន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះអាសន្ននៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ

(VOVworld) - នាថ្ងៃទី៥ តុលា នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាលវៀតណាម
បានរៀបចំសិក្ខាសាលាអំពីការកសាងផែនការអនុវត្តគំរោងការណ៍ “ផ្សាភ្ជាប់អាហា
រូបត្ថម្ភជាមួយសន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះអាសន្ននៅ
វៀតណាម” ដោយមានការចូលរួមរបស់តំណាងក្រសួង ស្ថានប័នទាក់ ទិននានា
រួមជាមួយតំណាងស្ថាប័នអ.ស.បប្រចាំនៅវៀតណាម។ថ្លែងមតិនៅទីនេះ អនុរដ្ឋ
មន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា នាយករដ្ឋមន្រ្តី
រដ្ឋាភិបាលវៀតណាមបានអនុម័តលើគំរោងការណ៍ “ផ្សាភ្ជាប់ អាហារូបត្ថម្ភជាមួយ
សន្តិសុខស្បៀងអាហារសំរាប់កុមារនិងក្រុមមានគ្រោះ អាសន្ននៅវៀតណាម”
ឧបត្ថម្ភដោយរដ្ឋាភិបាលអេស្ប៉ាញ តាមរយៈ ស្ថាប័នអ.ស.បនានាក្នុងដំណាក់
កាល២០១៥-២០១៦។លោក Nguyen Thanh Long បានអះអាងថា គំរោងការណ៍
នេះគឺសំដៅរួមចំណែកកាត់បន្ថយអត្រាកង្វះ អាហារូបត្ថម្ភនៃកុមាអាយុក្រោម៥
ឆ្នាំ ធានាសន្តិសុខសស្បៀងអាហារគ្រួសារ នៃយុទ្ធសាស្ត្រសន្តិសុខស្បៀងអាហា
រជាតិដល់ឆ្នាំ២០២០និងទស្សនៈវិស័យដល់ឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ