ផ្សារណាត់កសិផលនិទាឃរដូវមមែសប្ដស័ក២០១៥បើកនៅទីក្រុងហាណូយ
(VOVworld) - ផ្សារណាត់កសិផលនិទាឃរដូវមមែសប្ដស័ក២០១៥បើកនាយប់ថ្ងៃ
ទី៨ កុម្ភៈ នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ស្តង់ទំនិញចំនួន៣០០
ស្តង់។នេះគឺជាសកម្មភាពវប្បធម៌ពន្លឿនពាណិជ្ជកម្មដ៏សំខាន់របស់ផ្នែកកសិកម្ម ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យតេតប្រពៃណី សំដៅ ជំរុញការប្រើប្រាស់កសិផល រុក្ខផល ជលផលនិងផលិតផលនៃភូមិរបរជា ប្រពៃណីនានានៅទីផ្សារក្នុងប្រទេស។នេះក៏ជាឱកាសដើម្បីអង្គភាពអាជីវកម្ម និង មូលដ្ឋានផលិតកម្មផ្សព្វផ្សាយពាណិជ្ជសញ្ញានិងផលិតផលជាពិសេសដោយ ឡែកនៃបណ្ដាតំបន់នៅទូទាំងប្រទេសផងដែរ។លោក Dao Van Ho នាយក មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មកសិកម្ម និងជាប្រធានគណៈចាត់តាំងផ្សារ
ណាត់នេះ បានឲ្យដឹងថា៖
|
ពិធីកាត់ខ្សែបូរបើកផ្សារណាត់នេះ |
“ការអភិវឌ្ឍន៍ទីផ្សារជានិច្ចកាលជាភារកិច្ចដ៏សំខាន់បំផុតដើម្បីជំរុញផ្នែកកសិកម្ម ឆ្លងកាត់ការលំបាក បន្តអភិវឌ្ឍន៍។ក្នុងកាលៈទេសៈនោះ ការលាតត្រដាងអនុវត្ត បណ្ដាសកម្មភាពពន្លឿនពាណិជ្ជកម្មនិយាយរួមនិងផ្សារណាត់និទាឃរដូវនិយាយ ដោយឡែកមានអត្ថន័យសំខាន់។ផ្សារណាត់នេះ ជាទីកន្លែងដែលជួយអង្គភាព អាជីវកម្មនានាផ្សព្វផ្សាយពាណិជ្ជសញ្ញានិងផលិតផល សំដៅជំរុញការបង្ក
បង្កើនផលនិងធ្វើអាជីវកម្ម លើកកំពស់កិត្យានុភាពនិងសមត្ថភាពប្រកួតប្រជែង
របស់ខ្លួន។ទីនេះក៏បម្រើតម្រូវការទិញទំនិញក្នុងឱកាសបុណ្យតេតរបស់
ប្រជាជន នៅរដ្ឋធានីនិងខេត្តក្រុងជុំវិញនានាផងដែរ៕”