ផ្សារណាត់អាស៊ាន-ចិនឆ្នាំ២០១៣បានប្រារព្ធឡើងនៅទីក្រុង Nanning ចិន។
(VOV) /  
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅពិធីបើក (VOV) |
VOV-ជាមួយប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដំបន់៖ ឱកាសថ្មី
កំលាំងចលករថ្មីនិងដំណាក់កាលថ្មី” ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទកំពូលអំពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើកទី១០បានប្រារព្ធឡើងនាព្រឹកថ្ងៃទី
៣កញ្ញានៅទីក្រុង Nanning ខេត្ត Guang Xi ចិន។
ថ្លែងមតិនៅពិធីបើក នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាងថា ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជិតខាងអាស៊ានជាអាទិភាពមួយក្នុងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិន។ ចិនជានិច្ចកាលគាំទ្រអាស៊ានមួយអភិវឌ្ឍន៍រឹងមាំដើម្បីសន្តិភាពស្ថិរភាពនិងសម្បូររុងរឿងក្នុងដំបន់។
ជាមួយចំណុចចាប់ផ្ដើមថ្មី ភាគីទាំងពីរត្រូវរកឃើញនូវការលោតផ្លោកយុទ្ធសាស្ត្រ
ធ្វើឲ្យស៊ីជម្រៅជាងកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាលើមូលដ្ឋាន
បង្កើនទំនុកទុកចិត្ត លើកកំពស់សមត្ថភាពសហប្រតិបត្តិការជំរុញទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនដណ្ដើមបានសមិទ្ធិដ៏ធំធេងជាងទៀត។
ក្នុងសន្ទរកថានៅពីធីបើកនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានអះអាងថាវៀតណាមកំពុងរួមជាមួយប្រទេសអាស៊ាននានាកសាងសហគមន៍អាស៊ាននិងម្ចាស់ការសកម្មចូលរួមក្នុងដំណើរការសមាហរណកម្ម
ដំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំជានិច្ចកាលគាំទ្រនិងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការ
អាស៊ាន ចិន ព្រមទាំងជឿជាក់ថា ក្របខ័ណ្ឌនេះកិច្ចសហប្រតិបត្តិការនេះនឹង
រួមចំណែកជម្រុញប្រសិទ្ធភាព ទំនាក់ ទំនងទ្វេភាគីវៀតណាម-ចិន។ រដ្ឋាភិបាល
វៀតណាមជានិច្ចកាលលើកទឹកចិត្ត និងបង្ករាល់ លក្ខណៈងាយស្រួលដើម្បី
អង្គភាពអាជីវកម្មចិននិងអាស៊ានអភិវឌ្ឍន៌កិច្ចសហ ប្រតិបត្តិការធ្វើអាជីវកម្ម
និងវិនិយោគនៅវៀតណាម។ យើងខ្ញុំក៏គាំទ្រការស្រាវ ជ្រាវ ផ្លាស់ប្តូរដើម្បី
លើកកំពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងចិន ឲ្យសមស្រប
ជាមួយផលប្រយោជន៌រួមរបស់គាគីនីមួយៗ។”
នាពេលរសៀល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានចាកចេញពី ខេត្ត
Nan Ning ខេត្ត Guangxi ចិន បញ្ចប់ដំណើទស្សនកិច្ចនិងចូលរួមផ្សារណាត់តាំង
ពិព័រ អាសានចិន និង សន្និសីទកំពូលស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ានចិន
លើកទី១០ប្រកបដោយជោគជ័យ៕
-VOV