ពង្រីកតួនាទីឈានទៅមុខរបស់ជំនាន់វ័យក្មេងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
(VOV) /  
|
ពង្រីកតួនាទីឈានទៅមុខរបស់ជំនាន់វ័យក្មេងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ (baomoi.com) |
Vovworld-នារសៀលថ្ងៃទី១៩តុលា នៅខេត្ត Tuyen Quang សម្ព័ន្ធយុវជនក្រសួងនគរបាលនិងសម្ព័ន្ធយុវជនបណ្ដាខេត្តព្រៃភ្នំភាគខាងជើងវៀតណាមរៀបចំពិធី
ចុះហត្ថលេខាលើកម្មវិធីសហការណែនាំបញ្ជាណែនាំរៀបចំសកម្មភាពយុវជន
ចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិសាស្ត្រ។ សកម្មភាពសំដៅបង្កើនចំណងសាមគ្គីភាពឯកភាពការស្រុះចិត្តគំនិតរវាងបណ្ដាអង្គការសម្ព័ន្ធយុវជន
ក្នុងការសហការរៀបចំសកម្មភាពចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរក្សាសន្តិសុខ
សណ្ដាប់ធ្នាប់ រួមចំណែកលើកកំពស់គុណភាពប្រសិទ្ធភាពចលនា “ឈាន
ទៅមុខស្ម័គ្រចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការពារមាតុប្រទេស”។ ឧត្តម
សេនីយ៍ឯក Dang Van Hieu សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងនគរបាលបានឲ្យដឹងថា៖
“ត្រូវមានផែនការជាក់ស្ដែងជ្រួតជ្រាបដ៏ពេញលេញជ្រាលជ្រៅខ្លឹមសារនៃកម្មវិធីខ្លឹមសារសហការដល់បណ្ដាអង្គការសម្ព័ន្ធយុវជននីមួយៗនិងកម្មាភិបាលសមាជិក
សម្ព័ន្ធយុវជនម្នាក់ៗ។ ទីពីរគឺបណ្ដាអង្គការសម្ព័ន្ធយុវជនត្រូវសកម្មច្នៃប្រឌិតផ្លាស់ប្តូរថ្មីខ្លឹមសាររៀបវិធានការរៀបចំសកម្មភាពសមដៅបង្កើតការទាក់ទាញចំពោះយុវជននិងប្រជាជនគ្រប់ស្រទាប់។ យកចិត្តទុកដាក់កសាងនិងបើកទូលាយបណ្ដារូបសណ្ឋានគំរូជឿនលឿនក្នុងចលនាប្រជាជនទាំងមូលចូលរួមការពារមាតុប្រទេសរបស់យុវជន៕”
-VOV