ពុទ្ធបរិស័ទរាប់ម៉ឺននាក់ទូទាំងប្រទេសបង្សុកូលឧទ្ទិសកុសលតបស្នងសង់គុណវីរយុទ្ធជនពលីនៅ Dien Bien
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ឧសភា នៅឈាបនដ្ឋានជាតិ អេ១ នៃទីក្រុង Dien Bien Phu ខេត្ត Dien Bien គណៈកម្មាធិការព្រះពុទ្ធសាសនាវៀតណាមបានប្រារព្ធយ៉ាងអធិកអធម នូវពិធីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងឱកាសខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤)។ ចូលរួមក្នុងពិធីនេះ មានពុទ្ធបរិស័ទរាប់ម៉ឺននាក់នៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះព្រះតេជគុណ ព្រះធម្មាធិបតីនៃសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថា៖ ប្រទេសជាតិទទួលបានឯកភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺដោយសារគុណូបការៈរបស់វីរៈយុទ្ធជន និងយុទ្ធជនពលីទាំងអស់ ដើម្បីសម្រេចបានជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu។
ពិធីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី បានប្រព្រឹត្តិទៅ នៅឈាបនដ្ឋានជាតិ អេ១ ក្នុងទីក្រុង Dien Bien Phu (រូបថត៖ VOV) |
អាស្រ័យហេតុនេះ ពិធីដ៏ឧត្តុង្គឧត្តមនេះ មានគោលបំណងដើម្បីបង្សុកូលឧទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ទៅកាន់ឋានសុខសន្តិភាព ទន្ទឹមនឹងនោះក៏បង្ហាញពីអារម្មណ៍របស់ប្រជាជន និងពុទ្ធបរិស័ទទូទាំងប្រទេស ចំពោះវីរជន យុទ្ធជនពលី និងប្រជាជននៃខេត្ត Dien Bien។
ពិធីអុជធូប រំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជនរួមជាតិទូទាំងប្រទេសដែលបានពលីជីវិត ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជាតិ (រូបថត៖ VOV) |
“ដើម្បីតបស្នងចំពោះយុទ្ធជនពលី វីរៈយុទ្ធជន យើងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារឯករាជ្យអចិន្ត្រៃយ៍របស់វៀតណាម និងអភិវឌ្ឍន៍ដល់កម្រិតថ្មីមួយ។ មនុស្សគ្រប់រូបត្រូវតែស្មោះត្រង់ចំពោះមាតុភូមិវៀតណាម”៕