ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai នៅក្នុងនិងក្រៅប្រទេស

(VOVWORLD) -នាព្រឹកថ្ងៃទី២១ខែមិនា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ លេខ ១១ Le Hong Phong ហាណូយ គណៈប្រតិភូទាំងជាតិនិងអន្តរជាតិនៅបន្តមកគោរពវិញ្ញាណក្ខ័ន្ធ អតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai។


គិតតរហូតដល់ព្រឹកថ្ងៃទី២១ខែមិនា មានគណៈប្រតិភូទាំងជាតិនិងអន្តរជាតិ២១០ ក្រុម បានមកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai។ ក្នុងនោះ មានគណៈប្រតិភូអន្តរជាតិជាច្រើនដូចជា៖ ស្ថានទូតគុយបា ស្ថានទូតប្រេស៊ីល ស្ថានទូតនីហ្សេរីយ៉ា ស្ថានទូតប៊ុលហ្គារី និងស្ថានទូតនៃប្រទេសអាស៊ាន រួមមាន ប្រ៊ុយ ណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ីជាដើម។ ឯកអគ្គរដ្ឋទូត ហ្វីលីពីនប្រចាំនៅវៀតណាមបានចែករំលែកថា៖

        “យើងខ្ញុំទទួលដំណឹងថា នាយករដ្ឋមន្ត្រីលោក Phan Van Khai ជាថ្នាក់ដឹកនាំ មានការរួមចំណែកសកម្មក្នុងកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀត ណាម។ ជាពិសេស លោក ទទួលបានសមិទ្ធិជាច្រើនក្នុងអាណត្តិរបស់ខ្លួនក្នុងនាមជាប្រមុខរដ្ឋាភិបាល។ យើងខ្ញុំ សូមផ្ញើសេចក្តីរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជនវៀតណាមទាំងអស់ ក៏ដូចជាសាច់ញាត្តិអតីតនាយករដ្ឋមន្ត្រី លោក Phan Van Khai ផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ