|
លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបាបានទទួលអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅព្រលានយន្តហោះ។ |
(VOV)-នាព្រឹកថ្ងៃទី១០មេសាតាមម៉ោងដំបន់ ពិធីទទួល អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាម Nguyen Phu Trong ដែលបានអញ្ជើញទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា តាមសេចក្តីអញ្ជើញរបស់
លេខាទីមួយគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបានិងជាប្រធាន
ក្រុម ប្រឹក្សាជាតិនិងជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋ
គុយបា Raul Castro Ruz បានរៀបចំដ៏មហោឡារឹកនៅរដ្ឋធានី La Havan។
ក្រោយពិធីទទួល ភាគីទាំងពីរបានដំណើរការចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានបង្កើនជាឯកឆ័ន្ទថែមទៀតការសន្ទនាជាន់ខ្ពស់ ផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់ជាន់ថ្នាក់ផ្លាស់ប្តូរបទពិសោធន៍គ្រប់គ្រងសេដ្ឋកិច្ច-សង្គមនិងកសាងបក្ស បង្កើនការជួបប្រាស្រ័យប្រជាជន អប់រំជំនាន់វ័យក្មេងនៃប្រទេសទាំងពីរអំពីចំណងសាមគ្គីភាពនិងភាតរៈវៀតណាម-គុយបា។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់អង្គភាពអាជីវកម្មជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសបណ្ដាវិស័យដែលមានឧត្តមភាពដូចជាប្រេងឧស្ម័ន ហេដ្ឋានរចនាសម្ព័ន្ធទេសចរណ៍ជាដើម។ បញ្ជប់ការចរចារ
ប្រធាន Raul Castro បានប្រគល់គ្រឿងឥស្សារិយយស Jose Marti ជាគ្រឿង ឥស្សារិយយសថ្លៃថ្នូបំផុតរបស់បក្សរដ្ឋនិងប្រជាជនគុយបាជូនអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong។ ក្នុងឧកាសនេះអគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាម Nguyen Phu Trong បានឲ្យដឹងថា បក្សរដ្ឋនិងប្រជាជនវៀតណាមផ្ញើជូនប្រជាជនគុយបាជាបងប្អូននូវអង្ករប្រមាណ៥ពាន់តោន។
បង្ហាញពីស្មារតីសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕