ពិធីជួបមុខប្រពៃណីជាមួយស្ថានទូតបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំនៅអ៊ុយក្រែន

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាន (ថ្ងៃទី ៨ សីហា) ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានរៀបចំពិធីជួបមុខប្រពៃណីជាមួយ
កម្មាភិបាលបុគ្គលិកការទូតនៃស្ថានទូតបណ្ដាប្រទេសជាសមាជិកអាស៊ានប្រចាំ
នៅរដ្ឋធានី Kiev ។ ថ្លែងមតិក្នុងពិធីជួបមុខ បណ្ដាឯកអគ្គរដ្ឋទូតនៃប្រទេសជា
សមាជិកអាស៊ានបានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងទៅវៀតណាម
ជានិច្ចកាលសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុងការរួមវិភាទានកសាង សហគមន៍អាស៊ានមួយរឹងមាំសាមគ្គីនិងផ្សារភ្ជាប់យ៉ាងជិតស្និតនិងកាន់តែមាន តួនាទីដ៏សំខាន់ក្នុងតំបន់និងលើសកលលោក ដើម្បីការអភិវឌ្ឍន៏សម្បូរុងរឿង របស់បណ្ដាប្រទេសជាសមជិកដើម្បីសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ
ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ