ពិធីជប់លៀងដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា
(VOVWORLD) -នាយប់ថ្ងៃទី ២២ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំ ពិធី ជប់លៀងដ៏មហោឡារឹកដើម្បីអបអរសាទរ ៥០ ឆ្នាំទំនាក់ទំនងការទូតវៀតណាម កម្ពុជា (២៤ មិថុនា ១៩៦៧ -២៤ មិថុនា ២០១៧)
ពិធីជប់លៀងដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា |
នាយប់ថ្ងៃទី ២២ មិថុនា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំ ពិធី ជប់លៀងដ៏មហោឡារឹកដើម្បីអបអរសាទរ ៥០ ឆ្នាំទំនាក់ទំនងការទូតវៀតណាម កម្ពុជា (២៤ មិថុនា ១៩៦៧ -២៤ មិថុនា ២០១៧) ដោយមានការចូលរួមរបស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចសាយ ឈុំ រួមទាំងមន្ត្រីជាន់ខ្ពស់របស់ រាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នជាច្រើនរបស់កម្ពុជា។
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Thach Du បានសង្កត់ធ្ងន់ថា៖ ប្រជាជននៃប្រទេសទាំងពីរបានប្រកៀកស្មា ឆ្លងកាត់រាល់ការលំបាកក្នុងបុព្វហេតុតស៊ូការពារឯករាជ្យ សេរីភាព ឯកភាពជាតិ និងដណ្ដើមបានសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន។ លោកក៏បានសម្ដែងសេចក្ដីសប្បាយរីករាយស្ដីពីសមិទ្ធផលគួរឲ្យមោទនភាព ដែលប្រជាជនកម្ពុជាទទួលបានក្រោមការដឹកនាំរបស់ព្រះមហាក្សត្រនរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចបានកើនឡើងជាបន្តបន្ទាប់ តួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាត្រូវបានលើកកំពស់ឥតឈប់ឈរ។ លោកបានអះអាងថា៖
“ភាគីទាំងពីតែងតែផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ នាពេលថ្មីៗនេះបំផុត គឺជាដំណើរទស្សនកិច្ចជាន់ខ្ពស់នៅវៀតណាមរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោគជ័យ ហ៊ុនសែន ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០១៦ និងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ មេសា ឆ្នាំ ២០១៧។ តាមរយៈបណ្ដាដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសុទ្ធតែបានអះអាងការប្ដេជ្ញាចិត្តរួមគ្នាពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដល្អដ៏ប្រសើររវាងប្រទេសទាំងពីរ”
រីឯខ្លួនវិញ ក្នុងបទសុន្ទរកថារបស់ខ្លួន ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចសាយ ឈុំ ជឿជាក់យ៉ាងមុតមាំថាដោយទទួលបានសមិទ្ធិផលក្នុងរយៈពេល ៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា -វៀតណាមនោះ ភាគីទាំងពីរនឹងបន្តលើកកំពស់ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីភាពសម្បូររុងរឿងរួមនៃប្រជាជាតិទាំងពីរដែលមានទីតាំងភូមិសស្ត្រជាប្រទសជិតខាង និងជាសមាជិកអាស៊ានដូចគ្នា៕