(VOVworld) – សមាគមជនវៀតណាមនៅបារាំងគួបផ្សំជាមួយសមាគមនិស្សិតវៀត
ណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យតេតប្រពៃណីវៀតណាម នៅទីស្នាក់ការ
UNESCO នៅទីក្រុងប៉ារីស។ ជំនាន់យុវជនជនវៀតណាមនៅបារាំងចូលរួមយ៉ាង
សកម្មក្នុងការត្រៀមរៀបចំពិធីនេះ។ ប្រធានសមាគមជនវៀតណាមនៅបារាំង លោក
ស្រី Therese Nguyen Van Ky បានឲ្យដឹងថា៖
“សមាគមជនវៀតណាមនៅបារាំងរៀបចំពិធីទទួលបុណ្យតេតវៀតណាមប្រពៃណី
ជារៀលរាល់ឆ្នាំ។ យើងខ្ញុំរំភើបចិត្តណាស់។ យុវជនចូលរួមឲ្យកាន់តែជាច្រើន ពីមួយ
ថ្ងៃទៅមួយថ្ងៃ។”
មិត្តភ័ក្តបារាំងជាច្រើនក៏បានចូលរួមក្នុងពិធីទទួលបុណ្យតេតនេះដែរ។ វីរនារីនិង ជាមិត្តភ័ក្តជិតស្និតរបស់វៀតណាម លោកស្រី Raymonde Dien បានឲ្យដឹងថា៖
“ជារៀលរាល់ឆ្នាំ ខ្ញុំចូលរួមពិធីទទួលបុណ្យតេតវៀតណាមនៅទីស្នាក់ការ UNESCO។ ខ្ញុំស្រឡាញ់ប្រទេសនិងប្រជាជនវៀតណាមណាស់។ ខ្ញុំសូមប្រសិទ្ធិពរប្រជាជន
វៀតណាមឆ្នាំថ្មីសុភមង្គលនិងសន្តិភាព៕”
|
ពិធីទទួលបុណ្យតេតប្រពៃណីវៀតណាម នៅ ទីស្នាក់ការ UNESCO នៅទីក្រុងប៉ារីស។ (Image: Internet) |