ពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen
![ពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_25/khai mac mua du lich thai nguyen.jpg) |
ពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen (រូបថត៖ TTXVN) |
(VOV)_នាល្ងាច ថ្ងៃទី ២៤ មិនា នៅសារមន្ទីរវប្បធម៌នៃបណ្ដាជនជាតិវៀត
ណាមនៅទីក្រុង Thai Nguyen ខេត្ត Thai Nguyen គណៈកម្មាធិការខេត្ត Thai Nguyen
បានប្រារព្ធឡើងពិធីបើករដូវទេសចរណ៍ឆ្នាំ ២០១៧ នៅ Thai Nguyen ដោយប្រធាន
បទ “Thai Nguyen ទីកន្លែងមកដល់នៃបណ្ដាវប្បធម៌ជនជាតិវៀតណាម” ។ពិធីបើក
រដូវទេសចរណ៍លើកនេះជាសកម្មភាពប្រចាំដើម្បីជំរុញកិច្ចការឃោសនា ផ្សព្វ
ផ្សាយអំពីចរិតលក្ខណៈនៃស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម និងសក្ដានុភាព
ទេសចរណ៍ របស់ខេត្តដល់ភ្ញៀវទេសចរណ៍នៅទូទាំងប្រទេស ។ សកម្មភាពនេះ
បានរួមចំណែកក្នុងការបង្កើនលើទឹកចិត្តការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ និង
បង្កលក្ខណៈចំពោះអង្គភាពអាជីវកម្មទេសចរណ៍នៅក្នុងនិងក្រៅប្រទេសរួម
សហការដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ។
នៅពិធីបើកនេះក៏បានប្រព្រឹតិ្តទៅសកម្មភាពមួយចំនួនដូចជាវប្បធម៌ សិល្បៈ
ជួបប្រាស្រ័យវប្បធម៌តែ ទស្សនាស្តង់ទំនិញ ឃោសនាផ្សព្វផ្សាយអំពីសក្ដានុភាព
ទេសចរណ៍របស់ខេត្ត Thai Nguyen ផងដែរ៕