ពិធីបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាម
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ចូលរួមពិធីបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាម (Image: Vietnam+) |
(VOVworld) – នាព្រឹកថ្ងៃទី ១៥ មេសានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung រួមជាមួយឧបនាយករដ្ឋមន្ត្រី Hoang Trung Hai និងថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈឹមបានចូលរួមពិធីបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាមនៅកំពង់
ផែរយោធាតំបន់ទី ៣ កងទ័ពជើងទឹកវៀតណាមប្រចាំនៅទីក្រុង Da Nang ភាគ
កណ្ដាលវៀតណាម។
កំលាំងត្រួតពិនិត្យនេសាទវៀតណាមគឺជាកំលាំងទទួលបន្ទុកឯកទេសរបស់
រដ្ឋដែលអនុវត្តការងារត្រួតពិនិត្យដោះស្រាយនិងទប់ស្កាត់រាល់សកម្មភាព
រំលោភលើច្បាប់លើតំបន់សមុទ្ររបស់ប្រទេសជាតិ។ នេះក៏ ជាកំលាំង
សំខាន់ដែលចូលរួមក្នុងការងារបង្កប្រឆាំងនឹងគ្រោះធម្មជាតិនិងជួយ
សង្គ្រោះលើសមុទ្រ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai
បានអះអាងថា៖ ការបង្កើតកំលាំងត្រួតពិនិត្យនេសាទវៀតណាមគឺជា
ព្រឹត្តិការណ៍ មានអត្ថន័យសំខាន់សំដៅធានាការអនុវត្តច្បាប់អំពីជល
ផលលើសមុទ្រដែលធ្វើ ជាមូលដ្ឋានដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មនិង
ការពារប្រភពជលផលដោយចីរភាពធានាសុវត្ថភាពសំរាប់អ្នកនាសាទនិង
នាវាលើបណ្ដាតំបន់សមុទ្រ។
សង្កត់ធ្ងន់ទៅលើតួនាទីនិងឋានៈនៃសមុទ្រក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមការពារប្រទេសជាតិនិងសន្តិសុខរបស់វៀតណាម ឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានស្នើរថា៖
“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការយ៉ាងជិតស្និទជាមួយបណ្ដា ក្រសួងផ្នែកនិងតំបន់ដើម្បីជ្រួតជ្រាបបណ្ដាគោលការណ៍ សេចក្តីសម្រេចចិត្ត
របស់ មជ្ឈឹម បណ្ជាំណែនាំកំលាំងត្រួតពិនិត្យនេសាទក្នុងការអនុវត្តដ៏ត្រឹមត្រូវ
ការកំណត់ របស់ច្បាប់វៀតណាមនិងច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ កំលាំង
ត្រួតពិនិត្យនេសាទនឹងជួយឧបត្ថម្ភអ្នកនេសាទផលិតកម្មនិងការពារប្រភព
ជលផល ជាពិសេស ការពារអធិបតេយ្យភាពនិងបរណៈភាពដែនដីរបស់
វៀតណាមលើ សមុទ្រខាងកើត ផងដែរ៕”