ពិធីបុណ្យកឋិនទានរបស់ជនជាតិចាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែតុលា (ពោលគឺថ្ងៃទី ១ ខែកក្កដា តាមប្រតិទិនជនជាតិចាម) ជនរួមជាតិចាមរាប់ពាន់នាក់ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីបានប្រមូលផ្តុំគ្នានៅតំបន់ Po Klong Garai ក្នុងទីក្រុង Phan Rang - Thap Cham ខេត្ត Ninh Thuan និងតំបន់ Po Sah Inu  នៅទីក្រុង Phan Thiet ខេត្ត Binh Thuan ដើម្បីចូលរួមពិធីបុណ្យកឋិនទានឆ្នាំ ២០២៤។ 

កថិនទានគឺជាពិធីបុណ្យប្រពៃណីដ៏ពិសេសបំផុតរបស់ជនជាតិចាម ដែលគោរពតាមព្រហ្មញ្ញសាសនា។ នេះក៏ជាឱកាសសម្រាប់ជនជាតិចាមពីគ្រប់ទិសទីក្នុងពិភពលោកវិលត្រឡប់ទៅស្រុកកំណើតដូនតាដើម្បីជួបជុំគ្រួសារវិញ។ រួមជាមួយតំបន់ Po Klong Garai នៅ Ninh Thuan ពិធីបុណ្យកថិនទាន នាព្រឹកថ្ងៃទី ២ តុលា ក៏ប្រព្រឹត្តទៅនៅតំបន់ Po Sah Inu ខេត្ត Binh Thuan ផងដែរ។

ពិធីបុណ្យកឋិនទានរបស់ជនជាតិចាម - ảnh 1ពិធីបុណ្យកឋិនទានឆ្នាំ ២០២៤ នៅតំបន់ Po Klong Garai  (រូបថត៖ VOV)

ក្រៅពីពិធីប្រពៃណី ពិធីបុណ្យនេះត្រូវបានរៀបចំឡើងតាមតំបន់ដោយមានការសម្តែងវប្បធម៌ ល្បែងប្រជាប្រិយ កីឡា... ពិធីបុណ្យកថិនទានរបស់ជនជាតិចាមតាមបែបព្រហ្មញ្ញសាសនាត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ