ពិធីបុណ្យផ្កាសាគូរ៉ាជាការគួសសញ្ញារំលឹកខួបលើកទី៤៥ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ជប៉ុន
(VOVWORLD) -នារសៀលថ្ងៃទី២៣ធ្នូ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទទួល ជួបជាមួយលោក Isao Iijima ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe សំដៅពិភាក្សាលើការរួមសហការរៀបចំ សកម្មភាពរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ជប៉ុន។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung អញ្ជើញទទួលជួបជាមួយលោក Isao Iijima ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe |
ភាគីទាំងពីរបានផ្លាស់ប្តូរលើវិធានការជម្រុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំពិធីបុណ្យផ្កាសាគូរ៉ានៅទីក្រុងហាណូយ ឆ្នាំ២០១៨ផងដែរ។
លោក Isao Iijima បានគូសបញ្ជាក់ថា ពិធីបុណ្យផ្កាសាគូរ៉ានៅទីក្រុងហាណូយ ២០១៨គប្បីមានលក្ខណៈខុសប្លែកបើប្រៀបនឹងការរៀបចំមុនៗនេះ។ ធ្វើការ វាយតម្លៃខ្ពស់ចំពោះមតិរបស់លោក Isao ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហា ណូយ លោក Nguyen Duc Chung បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយបានត្រៀមជា ស្រេចនូវផែនការរៀបចំពិធីបុណ្យផ្កាសាគូរ៉ាឆ្នាំ២០១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនា ខែមិនាឆ្នាំ២០១៨។ រួមជាមួយគ្នានោះ តាមរយៈពិធីបុណ្យ ទីក្រុងហាណូយនិយាយ ដោយឡែកនិងវៀតណាមនិយាយរួមជានិច្ចកាលស្វាគមន៍សហគ្រានិងវិនិយោគិន របស់ជប៉ុនផងដែរ៕