ពិធីប្រកាសរបាយការណ៍ពិភពលោកស្តីពី “ស្ថានភាពកុមារលើសកលលោកឆ្នាំ ២០១៣”
(VOVworld) – នារសៀលថ្ងៃទី ៣០ ឧសភា នៅទីក្រុង Da Nang ភាគកណ្ដាល
វៀតណាមមូលនិធិកុមារ អ.ស.ប. (UNICEF) បានរៀបចំពិធីប្រកាសរបាយការ
ណ៍ពិភពលោកស្តីពី “ស្ថានភាពកុមារលើសកលលោកឆ្នាំ ២០១៣” ដោយប្រធាន
បទអំពីកុមារពិការ។ ថ្លែងមតិក្នុងពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី
Nguyen Thi Doan បានឲ្យដឹងថា៖ នាបច្ចុប្បន្ន វៀតណាមមានគុមារពិការចំនួនជិត
១ លាន ២ រយនាក់។ គោលដៅមួយក្នុងចំណោមគោលដៅសំខាន់របស់វៀត
ណាមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាបច្ចុប្បន្នគឺសុក្រដ្ឋក្របខ័ណ្ឌ
ច្បាប់កសាង ប្រព័ន្ធយុត្តិធម៌ងាយស្រួលជាងសំរាប់ការអភិវឌ្ឍន៍របស់គុមារពិការ។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអះអាងថា៖
“វៀតណាមមានគោលបំណងបន្តទទួលបានកិច្ចសហប្រតិបត្តិការនៃបណ្ដាអង្គការ
អន្តរជាតិ សំដៅបង្កើតបរិយាកាសល្អជាងសំរាប់កុមារពិការ ដើម្បីកុមរា ពិការអាច
ពង្រីកតួនាទីនិងទទួលបានសិទ្ធិរបស់ខ្លួនយ៉ាងពេញលេញ។ យើងខ្ញុំ សន្យាថា៖នឹងគួ
បផ្សំជាមួយ UNICEF រួមចំណែកក្នុងការខំប្រឹងប្រែងកសាងពិភពលោកល្អប្រសើជាង
សំរាប់កុមារ និយាយរួម និងកុមារពិការ និយាយដោយឡែក៕”