ពីធីពានរង្វាន់ “ញញួរកណ្ដៀវមាស ” ឆ្នាំ ២០១៩ - ឆ្លុះបញ្ចាំងពីសកម្មភាពជាក់ស្តែងក្នុងការងារកសាងបក្ស

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៣០ / ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០) នាយប់ថ្ងៃទី ១៤ ខែមករានៅទីក្រុងហាណូយ គណៈកម្មាធិការចាត់តាំងមជ្ឈិមបានអញ្ជើញធ្វើអធិបតីនិងសហការជាមួយកាសែត Nhan Dan  ទស្សនាវដ្តី Cong San ស្ថានីយ៍ទូរទស្សន៍វៀតណាម និងសមាគមអ្នកកាសែតវៀតណាម បានរៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្តីពីការកសាងបក្ស លើកទី ៤ ឆ្នាំ២០១៩ (ដែលមានឈ្មោះថា«ញញួរកណ្ដៀវមាស»)។

ឆ្នាំនេះ គណៈកម្មាធិការរៀបចំកម្មវិធីទទួលបានវណ្ណកម្មដែលចូលរួមការប្រឡងចំនួន ១.៦៦០។ វណ្ណកម្មទាំងនេះមានភាពសម្បូរបែបក្រោមគ្រប់រូបភាព និងប្រធានបទ មកពីគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសវៀតណាម។ ប្រធានបទនិងខ្លឹមសារនៃវណ្ណកម្មទាំងនេះ បានក្តាប់ជាប់ទៅតាមរាល់បញ្ហានិងព័ត៌មានទាន់ហេតុ    ការណ៍ ដោយឆ្លុះបញ្ចាំងយ៉ាងរស់រវើកអំពីសកម្មភាពភាពជាក់ស្តែងនៃការងារកសាងបក្សក្នុងឆ្នាំ ២០១៩ ជាមួយនឹងគោលការណ៍សំខាន់ៗ និងការធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ ក្នុងការកែទម្រង់ថ្មីនូវការចាត់តាំងប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងទប់ស្កាត់រាល់ទង្វើរអវិជ្ជាខាងសតិអារម្មណ៍នយោបាយ សីលធម៌របៀបរស់នៅជាដើម។ ពិធីពានរង្វាន់សារព័ត៌មាន«ញញួរកណ្ដៀវមាស» បានបង្កើតឡើងនូវការរីកសាយភាយនិងផ្តល់កម្លាំងចលករសម្រាប់ផ្នែកកាសែតសរសេរស្តីពីការកសាងបក្ស ព្រមទាំងដាស់តឿនយ៉ាងខ្លាំងដល់ស្ថាប័នមានសមត្ថកិច្ចឲ្យរួមដៃគ្នាកសាងជួរកម្មាភិបាលដែលមានទេពកោសល្យនិងសីលធម៌ដើម្បីអនុវត្តឲ្យបានល្អនូវភារកិច្ចរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ