ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវា UNESCO ចេញសេចក្ដីសម្រេចចិត្តលើកដម្កើងលោកប្រធានហូជីមិញ
(VOVWORLD) -នាថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងបារីស (ប្រទេសបារាំង)បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ ទិវា UNESCO ចេញសេចក្ដីសម្រេចចិត្តលើកដម្កើងលោកប្រធានហូជីមិញ ជា”វីរជនរំដោះប្រទេសជាតិ និងជាអ្នកវប្បធម៌ឆ្នើមរបស់វៀត ណាម ”។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវា UNESCO ចេញសេចក្ដីសម្រេចចិត្តលើកដម្កើងលោកប្រធានហូជីមិញ |
នាថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងបារីស (ប្រទេសបារាំង)បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ ទិវា UNESCO ចេញសេចក្ដីសម្រេចចិត្តលើកដម្កើងលោកប្រធានហូជីមិញ ជា”វីរជនរំដោះប្រទេសជាតិ និងជាអ្នកវប្បធម៌ឆ្នើមរបស់វៀតណាម”។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូវៀតណាម អមអង្គការ UNESCO លោកស្រី Tran Thi Hoang Mai បានលើកឡើងនូវការរួមវិភាគទានដ៏ធំធេងរបស់លោកប្រធានហូជីមិញ ក្នុងបុព្វហេតុរំដោះប្រទេសជាតិវៀតណាម។ ទន្ទឹមនឹងនោះ លោកស្រី Tran Thi Hoang Mai ក៏បានសង្កត់ធ្ងន់ទៅលើសកម្មភាពជាក់ស្ដែងរបស់លោកប្រធានហូជីមិញ សំរាប់វិស័យវប្បធម៌និងអប់រំផងដែរ៕