ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត

          (VOV)_នា​ថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ​បាន
ប្រ​ព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ទិវាបុណ្យជាតិគុយវ៉ែត (ថ្ងៃទី២៥កុម្ភះ
 ឆ្នាំ១៩៦១-ថ្ងៃទី២៥កុម្ភះឆ្នាំ២០១៧) និងលើកទី២៦ឆ្នាំ ​ទិវារំដោះ​រដ្ឋ​គុយវ៉ែត។​ថ្លែងមតិ
នៅ​ទី​នេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ​បានអបអរសាទរ​
សមិទ្ធផល​​ទាំង​ឡាយដែលប្រជាជនគុយវ៉ែតទទួលបាន និងចាត់ទុកថា៖ក្នុងរយៈ​ពេល​
កន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម​និងគុយវ៉ែត អភិវឌ្ឍន៍​ខ្លាំង
ក្លា​លើ​គ្រប់វិស័យពិសេសគឺនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកក៏បានជឿ​
ជាក់ថា៖ តាមមូលដ្ឋានទំនាក់ទំនងដ៏ល្អប្រសើរ​រវាងប្រទេសទាំងពីរនេះ បណ្ដា​កិច្ច​
សហ​ប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងគុយវ៉ែត បន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។
​ទីក្រុងហូជីមិញនឹងបង្កលក្ខណះល្អបំផុត ​ដើម្បីគុយវ៉ែតនឹងនរចិត្តវិនិយោគនិង​អភិ
វឌ្ឍន៍នៅទីក្រុង។

          ថ្លែងមតិនៅទីនេះ លោក Khaled Al Mutairi អគ្គកុងស៊ូលគុយវ៉ែតប្រចាំ​នៅ
ទីក្រុង​ហូជីមិ​ញបានអោយដឹងថា៖ ការវិនិយោគរបស់គុយវ៉ែតនៅវៀតណាមនឹងកើន
ឡើងយ៉ាងខ្លាំងនាពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ លោកក៏មានគោលបំណងថា៖
បណ្ដាសហគ្រាសវៀតណាមបង្កើនវិនិយោគនៅគុយវ៉ែត រួមចំណែកជំរុញការផ្លាស់ប្តូ
រពាណិជ្ជកម្មទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ