|
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សារិយយសហូជីមិញជូន
ក្រសួងមហាផ្ទៃ |
(VOVworld) - នាព្រឹកថ្ងៃទី១៧ សីហា នៅរដ្ឋធានីហាណូយ ក្រសួងមហាផ្ទៃវៀត
ណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតនិងមហាសន្និបាត
ប្រឡងប្រណាំងស្នេហាជាតិលើកទី៣។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បាន ចាត់ទុកថា នាពេលខាងមុខ ផ្នែកចាត់តាំងរដ្ឋ
ត្រូវបន្តខំប្រឹងប្រែង ផ្តោតទៅលើ ការងារកសាងយន្តការ ឆ្លើយតបនឹងតម្រូវការ
របស់ផ្នែកគ្រប់គ្រងរដ្ឋ។លោក Nguyen Xuan Phuc បានស្នើរឲ្យក្រសួងមហាផ្ទៃបន្ត
ជំរុញខ្លាំងកំណែទម្រង់បែប បទរដ្ឋបាល។
“ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការងារគ្រប់គ្រងក្របខ័ណ្ឌកម្មាភិបាល ជំរុញខ្លាំងការ
ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការប្រឡងជ្រើសរើសនិយោជិក។ស្រាវជ្រាវនិង
ធ្វើសេនាធិការទាន់ពេលវេលាអំពីដំណោះស្រាយនានាសំដៅទប់ស្កាត់កំហិតក្នុង
ការអនុវត្តយន្តការប្រាក់ខែ កសាងនិងសុក្រិតគំរោងការណ៍កម្លើងប្រាក់ខែឲ្យសម
ស្របជាមួយសមត្ថភាពរបស់រដ្ឋ”៕