ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាបោះឆ្នោតសកលជាលើកដំបូង

(VOVWORLD) - កាលពី ៧៥ ឆ្នាំមុននោះ (ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ - ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១) ប្រជាជនវៀតណាមទាំងមូលចាប់ពីភាគខាងជើងដល់ភាគខាងត្បូង បានទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលសក្តិសមចូលក្នុងជួរសមាជិករដ្ឋសភា។ ការបោះឆ្នោតសកលដំបូងបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី ៦ ខែមករាឆ្នាំ ១៩៤៦ ដែលក្លាយទៅជាព្រឹត្តិការណ៍មិនអាចបំភ្លេចបានឡើយនៅក្នុងការចងចាំរបស់អ្នកបោះឆ្នោតទាំងអស់កាលពីនោះផងដែរ។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាបោះឆ្នោតសកលជាលើកដំបូង - ảnh 1ទិដ្ឋភាពប្រជាជនទៅបោះឆ្នោតជាលើកដំបូង (រូបថត៖ VNA)

តន្ត្រីករ Nguyen Van Quy កើតនៅថ្ងៃទី ២ ខែមករាឆ្នាំ ១៩២៥ នៅទីក្រុងហាណូយ បានឲ្យដឹងថាបរិយាកាសនៃថ្ងៃបោះឆ្នោតសកលកាលពី ៧៥ ឆ្នាំមុន ពិតជារំភើបចិត្តយ៉ាងខ្លាំងណាស់។ តាមដងផ្លូវទាំងអស់ត្រូវបានគ្របដណ្តប់ ដោយមានទង់ជាតិ ផ្ទាំងប៉ាណូ និងផ្ទាំងបដាជាច្រើនផងដែរ។ រដ្ឋធានីហាណូយបាន«ភ្ញាក់ឡើង» ជាមួយនឹងការស្រែកហ៊ោកញ្ជ្រៀវដោយពាក្យស្លោក និងរួមគ្នាច្រៀងបទចម្រៀងបដិវត្តន៍យ៉ាងសប្បាយរីករាយណាស់ផងដែរ។ លោក Nguyen Van Quy បានចែករំលែកបន្ថែមទៀតថា៖

«ការបោះឆ្នោតសកលគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយសម្រាប់ប្រជាជន  វៀតណាម ដោយសារនេះគឺជាលើកដំបូងដែលប្រទេសវៀតណាមមានរដ្ឋសភា ។ រដ្ឋសភាមានមុខងារខាងនីតិប្បញ្ញត្តិ រដ្ឋាភិបាលអនុវត្តតាមគោលនយោបាយដែលរដ្ឋសភាបានដាក់ចេញ ពោលគឺម្ខាងជាស្ថាប័ននីតិប្បញ្ញត្តិ រីឯម្ខាងទៀតគឺជាស្ថាប័ននីតិប្រតិបត្តិ។ បញ្ហានីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិគឺជាបញ្ហាថ្មីមួយសម្រាប់ប្រជាជនទូទៅ។ ហេតុដូច្នេះ លោកប្រធានហូជីមិញបានប្រាប់កម្មភិបាលក្នុង រដ្ឋសភាទាំងអស់ថា ត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឱ្យប្រជាជនយល់ដឹងច្បាស់ថា នៅពេលប្រជាជនកាន់សន្លឹកឆ្នោតក្នុងដៃ សន្លឹកបោះឆ្នោតនោះមានសារៈសំខាន់យ៉ាងដូចម្តេច ហើយវាក៏សំរេចលើគោលមាគ៌ា និងគោលនយោបាយរបស់បក្ស រដ្ឋនិងប្រជាជន។ ទាំងអស់ត្រូវតែគោរពតាមអ្វីដែលសភាបានកំណត់ជាពុំខានឡើយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ