ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nelson Mandela នឹងប្រារព្ធឡើង នាថ្ងៃទី ១០ ធ្នូ
|
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ លោក Nelson Mandela នឹងប្រារព្ធឡើងនាថ្ងៃទី ១០ ធ្នូ (Image: wikipedia) |
(VOVworld) – រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តជាតិនិងកិច្ចសហប្រតិបត្តិការ
អាហ្វ្រិកខាងត្បូង លោក Maite Nkoana-Mashabane បានឲ្យដឹងថា៖ គិតដល់
ថ្ងៃទី ៨ ធ្នូ ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលចំនួន ៥៣ រូប លើពិភពលោកបាន
អះអាងនឹងចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធ អតីតប្រធានាធិបតី អាហ្វ្រិកខាង
ត្បូង លោក Nelson Mandela ដែលនឹងប្រារព្ធឡើងនាថ្ងៃទី ១០ ធ្នូ នៅទីក្រុង
Johannesburg។ ក្នុងចំណោមថ្នាក់ដឹកនាំពោលខាងលើមានអគ្គលេ ខាធិការ
អ.ស.ប. លោក Ban Ki-moon ប្រធានាធិបតីអាមេរិក លោក Barack Obama
នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ប្រធានាធិបតីបារាំង លោក
Francois Hollande ជាដើម។ ពីធីរំលឹកវិញ្ញាណក្ខ័ន្ធ អតីតប្រធានាធិបតី
អាហ្វ្រិកខាងត្បូង លោក Nelson Mandela នឹងត្រូវបានរៀបចំ ឡើងនៅ
កីឡាដ្ឋានជាតិ Soccer City នៅទីក្រុង Johannesburg ដែលជាទីកន្លែង លោក
Nelson Mandela បានមានវត្តមានជាលើកចុងក្រោយក្នុងឱកាស World Cup
ឆ្នាំ ២០១០ នៅប្រទេសនេះ៕