ពិធីលើកសរសើរបណ្ដាអាជីវករអង្គភាពអាជីវកម្មទទួលបានរង្វាន់៖ពាណិជ្ជកម្មសេវាកម្មវៀតណាម២០១៣
![ពិធីលើកសរសើរបណ្ដាអាជីវករអង្គភាពអាជីវកម្មទទួលបានរង្វាន់៖ពាណិជ្ជកម្មសេវាកម្មវៀតណាម២០១៣ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_04_19/dsc_0185 - 550_30032.jpg.jpg) |
ពិធីលើកសរសើរបណ្ដាអាជីវករ អង្គភាពអាជីវកម្មទទួលបានរង្វាន់៖ពាណិជ្ជកម្មសេវាកម្មវៀតណាម២០១៣(http://www.baomoi.com/) |
(VOV)_ ពិធីលើកសរសើរបណ្ដាអាជីវករ អង្គភាពអាជីវកម្មទទួលបានរង្វាន់៖ពាណិជ្ជកម្មសេវាកម្មវៀតណាម២០១៣ ត្រូវបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ១៩ មេសា
នៅរដ្ឋធានីហាណូយ។ គណចាត់តាំងបានប្រគល់រង្វាន់ជូនចំពោះអង្គភាពអាជីវកម្ម អាជីវករឆ្នើមពិសេសចំនួន៣០ និងអង្គភាពអាជីវកម្មឆ្នើមចំនួន៨០ ក្នុងវិស័យ ពា
ណិជ្ជ កម្ម សេវាកម្ម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម វៀតណាម លោក Do Thang Hai បានអោយដឹងថា៖
“ នេះគឺជាបណ្ដាអង្គភាពអាជីវកម្ម អាជីវករមានការរួមវិភាគទានសកម្ម ចំពោះកំណើននៃខឿនសេដ្ឋកិច្ចនិយាយរួម និងតំបន់ពាណិជ្ជកម្មសេវាកម្មវៀត ណាមនិយាយដោយឡែកក្នុងរយៈពេលជិតៗនេះ។ ខ្ញុំមានគោលបំណងថា៖បណ្ដាអង្គភាពអាជីវកម្ម អាជីវករ បន្តខំប្រឹងប្រែង រួមវិភាគទានច្រើនជាងទៀតចំពោះបុព្វហេតុកសាង សេដ្ឋកិច្ច សេវាកម្មនៃប្រទេសជាតិ និងការទទួលជោគ
ជ័យរបស់ គ្រប់អង្គភាពអាជីវកម្ម៕”