ពិបាកមានកិច្ចព្រមព្រៀង FTA ណាអាចជំនួសឲ្យកិច្ចព្រមព្រៀង TPP
![ពិបាកមានកិច្ចព្រមព្រៀង FTA ណាអាចជំនួសឲ្យកិច្ចព្រមព្រៀង TPP - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_14/kho co thoa thuan fta nao thay the duoc tpp.jpg) |
ពិបាកមានកិច្ចព្រមព្រៀង FTA ណាអាចជំនួសឲ្យកិច្ចព្រមព្រៀង TPP (VOV) |
(VOVworld) – កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វាភគី (FTA) រវាងវៀតណាមនិង
អាមេរិកនឹងមិនអាចជំនួសឲ្យកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិកបានឡើយ ដោយសារ តំលៃយុទ្ធសាស្ត្រនៃកិច្ចព្រមព្រៀងនេះ។ តាមការ
វាយតំលៃរបស់លោក Evan Medeiros នាយកទទួលបន្ទុកបញ្ហានៅ អាស៊ីនៅក្រុម
ប្រឹក្សារសន្តិសុខជាតិអាមេរិកក្រោមអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក
លោក Barack Obama ដែលបាននាំចេញនាថ្ងៃទី ១៣ កុម្ភៈ បានឲ្យដឹងថា៖ តំលៃ
យុទ្ធសាស្ត្រនៃ TPP នឹងជួយអង្គការពាណិជ្ជកម្មពិភពលោកត្រូវបានបើកទូលាយ។
រាល់របងនៅខាងក្រោយខ្សែព្រំដែនត្រូវបានលុបចោល ហើយកិច្ចព្រមព្រៀងនេះ
អាចផ្លាស់ប្តូរច្បាប់លែងស្តីអំពីរបៀបដែលប្រទេសនានានឹងអនុវត្តពាណិជ្ជកម្ម
និងវិនិយោគជាពិសេសលើវិស័យថ្មីដូចជាខឿនសេដ្ឋកិច្ចដីជីថល ។ ចំពោះវៀត
ណាមនិងម៉ាឡេស៊ីនឹងពិបាកទទួលបានកិច្ចព្រមព្រៀង FTA ណា ដែលអាច
ជំនួសឲ្យ TPP ប្រសិនបើ កិច្ចព្រមព្រៀងនេះត្រូវបានផ្អាក។ មុននោះនាថ្ងៃទី២៣
មករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើ
ក្រឹត្យជាផ្លូវការស្តីអំពីការចាកចេញពី TPP របស់អាមេរិក៕