ពិភាក្សាអំពីដំណើរការបោះឆ្នោតនិងស្ថានភាពសន្តិសុខនៅសូម៉ាលី

(VOVWORLD) -  នាថ្ងៃទី ២០ ខែមករា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយរដ្ឋមន្រ្តីការបរទេសសូម៉ាលី លោក Mohammed Abdirizik អំពីដំណើរការបោះឆ្នោតនិងស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ។

ពិភាក្សាអំពីដំណើរការបោះឆ្នោតនិងស្ថានភាពសន្តិសុខនៅសូម៉ាលី - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

ថ្លែងមតិក្នុងកិច្ចសន្ទនានេះ ទីប្រឹក្សានិងជា អនុប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានចែករំលែកថា វៀត ណាមគាំទ្រដំណើរការប្រជាធិប តេយ្យនៅសូម៉ាលី ជាពិសេសការបោះឆ្នោត នាពេលខាងមុខ ក៏ដូចជាមានបំណងចង់ឲ្យរដ្ឋាភិបាល សហព័ន្ធរដ្ឋជាសមាជិកនិងគណបក្សនយោបាយកំពុងកាន់អំណាច ឲ្យខិតខំប្រឹងប្រែងដើម្បីឈានដល់សម្រេចបានការស្រុះចិត្តគំនិតនយោបាយ លើពេលវេលានៃការបោះឆ្នោតនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន។ ទាក់ទងនឹងស្ថានភាពសន្តិសុខ អ្នកតំណាងវៀតណាមរូបនេះបានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ១៧ ខែមករា ដែលសម្លាប់ទាហាននិងមន្ត្រីរដ្ឋាភិបាលនៅតំបន់ Lower Shabelle យ៉ាងតិច ៦ នាក់ ក៏ដូចជាការវាយប្រហារផ្សេងទៀតដែលសំដៅទៅលើជនស៊ីវិលកងកម្លាំងសន្តិសុខ បុគ្គលិក និងមូលដ្ឋាននៃអង្គការសហប្រជាជាតិនិងបេសកម្មសហភាពអាហ្វ្រិកប្រចាំប្រទេសសូម៉ាលី (AMISOM)។

ក្នុងឱកាសនេះ អ្នកតំណាងរបស់វៀតណាមបានរំលឹកឡើងវិញនូវការគាំទ្រចំពោះប្រជាជនសូម៉ាលីក្នុងការខិតខំឆ្ពោះទៅរកសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ