ព្យុះទីហ្វុងដ៏សាហាវ Faxai បោកបក់ខ្លាំងនៅប្រទេសជប៉ុន

(VOVWORLD) - នៅព្រឹកថ្ងៃទី ៩ ខែកញ្ញាតាមម៉ោងតំបន់ ព្យុះទីហ្វុង Faxai ត្រូវបាន ព្យាករណ៍ថានឹងមានកម្លាំងខ្យល់និងទឹកភ្លៀងយ៉ាងខ្លាំង បានឈានដល់ប្រទេស   ជប៉ុន ដែលបណ្តាលឱ្យអាជ្ញាធរប្រទេសនេះត្រូវព្រមានដល់ប្រជាជនរាប់សិបនាក់ឱ្យជម្លៀស ព្រមទាំងបណ្តាលឱ្យមានស្ថាភាពដាច់ភ្លើងយ៉ាងទូលំទូលាយ ហើយ រំខានដល់ចរាចរណ៍ផងដែរ។
ព្យុះទីហ្វុងដ៏សាហាវ Faxai បោកបក់ខ្លាំងនៅប្រទេសជប៉ុន - ảnh 1 ព្យុះទីហ្វុងដ៏សាហាវ Faxai បោកបក់ខ្លាំងនៅប្រទេសជប៉ុន (រូបថត៖ TTXVN)

សេចក្តីជូនដំណឹងឲ្យបានដឹងថា ដោយកម្លាំងខ្យល់បក់រហូតដល់ ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះទីហ្វុង Faxai បានឈានដល់តំបន់ Chiba ភាគខាងកើតនៃរដ្ឋធានីជប៉ុន បន្ទាប់ពីបោកបក់នៅឈូងសមុទ្រតូក្យូ។ អាជ្ញាធរប្រទេសនេះបានព្រមានធ្វើការជម្លៀសដោយមិនបង្ខំដល់ប្រជាជនចំនួនជាង ៣៩០,០០០ នាក់ខណៈដែលអាជ្ញាធរក៏បានព្រមានថាគំរិតទឹកភ្លៀងនិងខ្យល់អាចសម្រេចបដល់កម្រិត «កំណត់ត្រា» ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ