ព្រឹកថ្ងៃទី៨ ខែឧសភា វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន១៥នាក់

(VOVWORLD) - ក្នុងនោះ ទីក្រុងហាណូយមាន១ករណី និង ខេត្ត Bac Ninh មាន១៤ករណី។
ក្រសួងសុខាភិបាលឲ្យដឹងថា គិតចាប់ពីវេលាម៉ោង១៨ថ្ងៃទី៧ ខែឧសភា ដល់ វេលាម៉ោង៦ថ្ងៃទី៨ ខែឧសភា វៀតណាមបានរកឃើញករណីឆ្លង កូវីដ ១៩ ថ្មីក្នុង សហគមន៍ចំនួន១៥ករណីបន្ថែមទៀត។ ក្នុងនោះ ទីក្រុងហាណូយមាន១ករណី និង ខេត្ត Bac Ninh មាន១៤ករណី។
ចំនួនអ្នកជម្ងឺ កូវីដ ១៩ បានជាសះស្បើយនៅវៀតណាមរហូតមកដល់ពេលនេះ មាន២៥៦០/៣១៥២ នាក់ ខណៈដែលអ្នកស្លាប់ដោយសារកូវីដ ១៩ មានចំនួន៣៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ