ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយាងទៅទស្សនាបរមរាជវាំង Hue
![ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយាងទៅទស្សនាបរមរាជវាំង Hue - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_03_04/vov_nha_vua_nhat_tham_hue_hyxs.jpg) |
ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីយាងទៅទស្សនាបរមរាជវាំង Hue |
(VOV)_បន្តដំណើរទស្សនកិច្ចនៅវៀតណាម នាព្រឹកថ្ងៃទី៤មិនា ព្រះចៅអធិរាជ
ជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុបានយាងទៅទស្សនា អតីតបរមរាជវាំង
Hue ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សតំបន់កេរ្តិ័ដំណែលបរមរាជ
វាំង Hue បានអោយដឹងថា៖
“ ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី យកចិត្តទុកដាក់ជាពិសេសបេតិកភ័ណ្ឌ។ ឆ្នាំ ២០០៧យើងខ្ញុំបានបញ្ជូនក្រុមតន្ត្រីករអមដំណើរបំពេញទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Nguyen Minh Triet ហើយបានសម្ដែងនៅក្នុងបរមរាជវាំងតូក្យូរ។ ព្រះចៅ
អធិរាជជប៉ុននិងអគ្គមហេសី ចូលចិត្តខ្លាំងណាស់ ។”
ក្នុងដំណើរយាងបំពេញទស្សនកិច្ចនៅទីក្រុង Hue នេះ ព្រះចៅអធិរាជជប៉ុន
អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុនឹងស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណី ប្រវត្តិ
សាស្ត្រ និងតំបន់រមណីដ្ឋានមួយចំនួននៅហ្វេផងដែរ៕