ព្រះរាជានាចក្រកម្ពុជាបានប្រគល់ជូនគ្រឿងឥស្សារិយយសថ្នាក់នាយឧត្តមសេនីយ៍ជូនកម្មាភិបាលវៀតណាម
![ព្រះរាជានាចក្រកម្ពុជាបានប្រគល់ជូនគ្រឿងឥស្សារិយយសថ្នាក់នាយឧត្តមសេនីយ៍ជូនកម្មាភិបាលវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_06_13/ttxvn_12062015huan_chuong.jpg) |
ព្រះរាជានាចក្រកម្ពុជាបានប្រគល់ជូនគ្រឿងឥស្សារិយយសថ្នាក់នាយឧត្តមសេនីយ៍ជូនកម្មាភិបាលវៀតណាម (VNP) |
Vovworld-នាថ្ងៃទី១២មិថុនា នៅសកលវិទ្យាល័យ Thai Nguyen (ទីក្រុង Thai
Nguyen) បានប្រព្រឹត្តទៅពិធីទទួលគ្រឿងឥស្សារិយយសថ្នាក់នាយឧត្តមសេនីយ៍
នៃព្រះរាជាណាចក្រកម្ពុជាជូនកម្មាភិបាលវៀតណាមចំនួន៩រូប។ នេះជាបណ្ដា
កម្មាភិបាលមានស្នាដៃឆ្នើមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្របណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សគុណភាពខ្ពស់បំរើឲ្យបុព្វហេតុកសាងការពារព្រះរាជាណាចក្រ
កម្ពុជា រួមចំណែកបង្កើនចំណងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសទាំងពីរវៀតណាម
និងកម្ពុជា។
នៅពិធីនេះ ថ្នាក់ដឹកនាំសកលវិទ្យាល័យ Thai Nguyen បានប្រគល់សញ្ញាប័ត្រ
បណ្ឌិតគត្តិយសជូនលោក ឆ័ន្ទជា-រដ្ឋលេខាធិការទីប្រឹក្សាប្រធានព្រឹទ្ធសភានិងជា
ប្រធានគណៈបក្សប្រជាចនកម្ពុជា។ លោកឆ័ន្ទជាបានមានការរួមចំណែកសំខាន់
ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការអប់រំរវាងវៀតណាមនិងកម្ពុជា៕