ភាគីនានានៅលីបីព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីជាតិ១
|
ជនប្រដាបអាវុធនៅលីបី (រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី១៤មេសា បេសកកជនពិសេសនៃអ.ស.បប្រចាំនៅលីបី
លោក Bernadino Leon បានឲ្យដឹងថា ភាគីប្រឆាំងនានានៅលីបីបានព្រមព្រៀង
បង្កើតរដ្ឋាភិបាលសាមគ្គីជាតិ១ ។ តាមលោក Bernadino Leonថា ក្នុងវង់ទី២នៃកិច្ច ចរចារសន្តិភាពនៅ ប្រទេសអាល់ហ្សេរីដោយមានការគាំពារបស់អ.ស.ប ភាគី
ទាំងពីរ បានស្រាវជ្រាវដំណើរការនយោបាយនាំចេញដោយអ.ស.ប និងទទួល
បានវឌ្ឍន៍ភាពគួឲ្យគត់សម្គាល់។ ថ្លែងមតិនៅសន្និសីទការសែតបញ្ចប់កិច្ចចរចារ
រដ្ឋមន្ត្រីទទួលបន្ទុកបណ្តាបញ្ហាអាហ្វ្រិកខាងជើងនិងទ្វីបអាហ្វ្រិកនៃប្រទេសអាល់
ហ្សេរី លោក Abdelkader Messahel បានអះអាងថា ភាគីនានានៅមានទស្សនៈរួម
អំពី ការចាំបាច់បង្កើតរដ្ឋាភិបាលសាមគ្គីជាតិ១ សំដៅជួយលីបីឈានចូល
សករាជថ្មី។ លោករូបនេះល៏សង្កត់ធ្ងន់ដែរថា សហគមន៍អន្តរជាតិបានស្រុះ
ចិត្តគំនិតក្នុងការ អនុវត្តដំណោះស្រាយនយោបាយដើម្បីដោះស្រាយវិបត្តិនៅលីបី៕