ភាគីប្រឆាំងនៅស៊ីរីគាំទ្រគោលនយោបាយទប់ទល់នឹង IS របស់ប្រធានាធិបតីអាមេរិក
|
ភាគីប្រឆាំងនៅស៊ីរីគាំទ្រគោលនយោបាយទប់ទល់នឹង IS របស់ប្រធានាធិបតីអាមេរិក (AP) |
Vovworld-សម្ព័ន្ធភាពជាតិស៊ិរី (SNC) ប្រឆាំងដែលត្រូវបានលោកខាងលិចគាំទ្របានស្វាគមផែនការរបស់អាមេរិកដែលបានប្រកាសនាថ្ងៃទី១០កញ្ញាស្ដីពីការទប់ទល់នឹងកំលាំងសង្គ្រាមឥស្លាមរបស់ក្រុមរដ្ឋឥស្លាមស្វ័យប្រកាស (IS)។
ក្នុងសេចក្តីប្រកាសមួយ SNC បានលើកច្បាស់ថាសម្ព័ន្ធភាពនេះគាំទ្រផែនការរបស់អាមេរិក តាមនោះនឹងដំណើរការវាយប្រហារតាមជើងអាកាសនៅស៊ិរីនិងហ្វឺកហាត់កំលាំងប្រឆាំងនៅប្រទេសនេះ ប៉ុន្តែក៏អះអាងថា ត្រូវធ្វើឲ្យខ្សោយនិងឈានទៅលុបចោលរបរ Assad។
ក្រៅពីនោះ SNC ក៏ជំរុញរដ្ឋសភាអាមេរិកអនុម័តលើគោលនយោបាយទប់ទល់នឹង IS របស់ប្រធានាធិបតីអាមេរិកលោក Barack Obama យ៉ាងឆាប់បំផុត៕