មជ្ឈដ្ឋានមន្ត្រីចរកម្មថៃត្រូវរងការរិះគុន់ដោយសារមិនអាចរាំងស្កាត់ការបំផ្ទុះគ្រាប់បែក
(VOVWORLD) -លោក Wongsuwon បានអំពាវនាវដល់ខេត្តជាប់ព្រំដែនភាគខាងត្បូង ដែលរួមមាន Yala, Narathiwat និង Pattani ត្រូវបង្កើនប្រសិទ្ធភាពនៃរាល់សកម្មភាពចរកម្មក្នុងតំបន់ ដើម្បីតានដាន កីដូចជារកឃើញសកម្មភាពរបស់មុខសញ្ញាជាប់សង្ស័យ។
ប៉ូលីសកំពុងពិនិត្យកន្លែងកើតហេតុ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ៨ ខែសីហា លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃបានរិះគន់អង្គភាពចារកម្មរបស់រដ្ឋាភិបាល ដែលស្ថិតនៅតាមបណ្ដោយខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសនេះ ដោយសារមិនអាចរាំងស្កាត់បានការបំផ្ទុះគ្រាប់បែក ដែលបានកើតមានឡើងនៅ ទីក្រុងបាងកកនិងទីក្រុងជាច្រើនទៀតក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។
ថ្លែងនៅក្នុងសម័យប្រជុំគោលនយោបាយនៅជាយទីក្រុងភាគខាងជើងទីក្រុងបាងកកនោះ ឧបនាយករដ្ឋមន្រ្តី លោក Wongsuwon បានចាត់ទុកថា ការងារប្រមូលព័ត៌មានចរកិច្ចរបស់បណ្ដាស្ថាប័នរដ្ឋាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសថៃក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ គឺមិនបានអនុវត្តន៍ឲ្យបានពេញលេញ ដើម្បីរាំងស្កាត់មុខសញ្ញាជាប់សង្ស័យ។ ទន្ទឹមនឹងនេះ លោក Wongsuwon បានអំពាវនាវដល់ខេត្តជាប់ព្រំដែនភាគខាងត្បូង ដែលរួមមាន Yala, Narathiwat និង Pattani ត្រូវបង្កើនប្រសិទ្ធភាពនៃរាល់សកម្មភាពចរកម្មក្នុងតំបន់ ដើម្បីតានដាន កីដូចជារកឃើញសកម្មភាពរបស់មុខសញ្ញាជាប់សង្ស័យផងដែរ៕