មេដឹកនាំជាន់ខ្ពស់របស់ IS អាចលាក់ខ្លួននៅអាហ្វ្រិក

(VOVWORLD) - អ្នកជំនាញការស្រាវជ្រាវលទ្ធិភេរវកម្មមួយចំនួនបានចាត់ទុកថា៖ មេដឹកនាំ ជាន់ខ្ពស់នៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)  Abu Bakr al-Baghdadi មានលទ្ធភាពលាក់ ខ្លួននៅអាហ្វ្រិកដែលជាទីកន្លែងត្រូវបានចាត់ទុកសុវត្ថិភាពបំផុតនាបច្ចុប្បន្ន។ 
មេដឹកនាំជាន់ខ្ពស់របស់ IS អាចលាក់ខ្លួននៅអាហ្វ្រិក  - ảnh 1 មេដឹកនាំជាន់ខ្ពស់របស់ IS អាចលាក់ខ្លួននៅអាហ្វ្រិក 

(VOVworld) – អ្នកជំនាញការស្រាវជ្រាវលទ្ធិភេរវកម្មមួយចំនួនបានចាត់ទុកថា៖ មេដឹកនាំ ជាន់ខ្ពស់នៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)  Abu Bakr al-Baghdadi មានលទ្ធភាពលាក់ ខ្លួននៅអាហ្វ្រិកដែលជាទីកន្លែងត្រូវបានចាត់ទុកសុវត្ថិភាពបំផុតនាបច្ចុប្បន្ន។ តាមនោះ អ្នកជំនាញការអំពីទាហានឥស្លាមនៅអេហ្ស៊ីប លោក Sameh Eid វាយតំលៃថា៖ al-Baghdadi អាចលាក់ខ្លួននៅអាហ្វ្រិក បន្ទាប់ពីបណ្ដាសមាជិក IS រត់គេចពីអ៊ីរ៉ាក់និងស៊ីរី។ តាមលោកចាត់ទុកថា៖ ទ្វីបអាហ្វ្រិកគឺសមរភូមិធំបំផុតដែល IS កំពុងស្វែងរករបៀបជ្រាប ចូលអេហ្ស៊ីប។ ខណៈពេលនោះ អ្នកជំនាញការ Najeh Ibrahim អតីតថ្នាក់ដឹកនាំក្រុមទា ហានជនឥស្លាមជ្រុលនិយម Jamaa al Islamiyah បញ្ជាក់ថា៖  al-Baghdadi កំពុងលាក់ ខ្លួននៅវាលខ្សាច់ Sahara ឬភាគខាងជើងសាធារណៈរដ្ឋឆាត ឬនៅតំបន់ខ្សែព្រំដែនរវាង អាល់ហ្សេរីនិង Niger។ គាំទ្រទស្សនៈពោលខាងលើ អ្នកជំនាញការលីប៊ី លោក Nasser al Hawari បានចាត់ទុកថា៖ ភាពតានតឹងនៅប្រទេសអាហ្វ្រិកមួយចំនួននឹងធ្វើឲ្យ  IS  ជ្រើស រើសទាហានបន្ថែមទៀត ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ