មន្រ្តី EU អំពាវនាវ ឲ្យ បង្កើតគោលនយោបាយរួមទប់ទល់នឹងវិបត្តិ

(VOVWORLD) - EU ចាំបាច់ត្រូវដកមេរៀនពីវិបត្តិ COVID-19 ហើយបង្កើតគោលនយោបាយច្បាស់លាស់ ដើម្បីទប់ទល់នឹងស្ថានការណ៍វិបត្តិ ផ្សេងៗ ដែលអាចនឹងកើតឡើងនាពេលអនាគត។
មន្រ្តី EU អំពាវនាវ ឲ្យ បង្កើតគោលនយោបាយរួមទប់ទល់នឹងវិបត្តិ - ảnh 1 ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកស្រី Jutta Urpilainen (រូបថត៖ TTXVN)

នាថ្ងៃទី ៩ ខែឧស ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកស្រី Jutta Urpilainen បានវាយតម្លៃថា ចាំបាច់ត្រូវដកមេរៀនពីវិបត្តិ COVID-19 ហើយបង្កើតគោលនយោបាយច្បាស់លាស់ ដើម្បីទប់ទល់នឹងស្ថានការណ៍វិបត្តិ ផ្សេងៗ ដែលអាចនឹងកើតឡើងនាពេលអនាគត។ ជំងឺរាតត្បាតសកល COVID-19 បានឆ្លងរាលដាលដំបូងនៅអ៊ីតាលីជា- ហើយអ៊ីតាលីបានស្នើឲ្យមានជំនួយឧបត្ថម្ភពីប្រទេសជាសមាជិកនានានៃសហភាពអ៊ឺរ៉ុប ប៉ុន្តែសមាជិកភាគច្រើនមិនអាចជួយឧបត្ថម្ភបានឡើយ។

យោងតាមលោកស្រី Jutta Urpilainen ថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនអាចជួយឧបត្ថម្ភអ៊ីតាលីយ៉ាងពេញលេញបានឡើយ ព្រោះថាពួកគេក៏ត្រូវផ្តោតសំខាន់លើបញ្ហារបស់ប្រទេសខ្លួន។ អឺរ៉ុបនឹងត្រូវប្រឈមមុខនឹងវិបត្តិជាច្រើនទៀតនាពេលអនាគត។  EU ចាំបាច់ត្រូវតាកតែងបទបញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងច្បាស់លាស់ ដើម្បីសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ