មនុស្សចំនួនជាង៥លាននាក់លើពិភពលោកបានស្លាប់ដោយសារជម្ងឺរាតត្បាតកូវីដ-១៩

(VOVWORLD) - យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី២ វិច្ឆិកា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង២៤៧លាន ៨សែនករណី ក្នុងនោះករណីស្លាប់ចំនួនជាង៥លានករណី។
មនុស្សចំនួនជាង៥លាននាក់លើពិភពលោកបានស្លាប់ដោយសារជម្ងឺរាតត្បាតកូវីដ-១៩ - ảnh 1ឈាបនដ្ឋាន Yastrebkovskoe នៅជាយទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ជាកន្លែងបញ្ចុះសពរបស់ជនរងគ្រោះជាច្រើនដែលបានស្លាប់ដោយជម្ងឹកូវីដ-១៩។ (រូបថត៖ AP)
នៅកូរ៉េខាងត្បូង ក្រសួងពលកម្មប្រទេសនេះឲ្យដឹងថា ចាប់ពីចុងខែវិច្ឆិកាប្រទេសនេះនឹងលុបចោលជាបណ្ដើរៗនូវការរឹតត្បិតលើការធ្វើអន្តោប្រវេសន៍ចំពោះ ពលករបរទេស។ តាមនោះ ពលករបរទេសចំណុះស្ថានបេសកកម្មនានា នឹងត្រូវបាន អនុញ្ញាតឲ្យចូលមកកូរ៉េខាងត្បូង ប្រសិនបើមានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩នៅក្នុងប្រទេស ហើយមានលទ្ធផលធ្វើតេស្ត RT-PCR អវិជ្ជមាន។
ចំណែកឯរដ្ឋាភិបាលជប៉ុនគ្រោងនឹងកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក ចំពោះមនុស្សដែលទៅកាន់ជប៉ុនដើម្បីគោលដៅអាជីវកម្ម ចុះត្រឹម៣ថ្ងៃ ប៉ុណ្ណោះ ជំនួសឲ្យរយៈពេល១០ថ្ងៃដូចបច្ចុប្បន្នវិញ។ នៅ អាល្លឺម៉ង់ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលបានអំពាវនាវឲ្យអាជ្ញាធររដ្ឋទាំងអស់ក្នុងប្រទេស បើកទ្វារមជ្ឈមណ្ឌលចាក់ វ៉ាក់សាំងឡើងវិញ សំដៅពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ជនចាស់ជរា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ