មនុស្សចំនួន ៨០ នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅប៉ាគីស្ថាន
|
មនុស្សចំនួន ៨០ នាក់រងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅប៉ាគីស្ថាន
(Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ មិនា មនុស្សយ៉ាងតិចបំផុតចំនួន ១៤ នាក់ត្រូវស្លាប់និង ៨០ នាក់ទៀតររបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកចំនួន ២ តម្រង់ ទៅលើតំបន់នៃគ្រិស្ដសាសនិកនៅទីក្រុង Lahore ភាគខាងកើតប៉ាគីស្ថាន។ ចលនា ឥស្លាមជ្រុលនិយមតាលីបង់បានទទួលខុសត្រូវដំណើការវាយប្រហារភេវរកម្មពោល
ខាងលើ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោលទោសយ៉ាងខ្លាំង
ក្លាបណ្ដាការវាយប្រហារនេះហើយបញ្ជារដ្ឋអំណាចក្នុងតំបន់បង្កើនសន្តិសុខ។ រលក ប្រឆាំងជំទាស់ថ្មីមួយបានផ្ទុះឡើងក្នុងសហគមន៍គ្រិស្តសាសនិកនៅទីនេះ ហើយ
ចាត់ទុកថា៖ រដ្ឋាភិបាលមិនបានការពារគេនៅឡើយ។ គ្រឹស្តសាសនិករាប់រយនាក់
បាន ដើរដង្ហែរធ្វើបាតុកម្មនិងវាយប្រហារទៅលើប៉ូលីស។ ប៉ូលីសចំនួន ៤ រូបត្រូវស្លាប់ ក្នុងការប៉ះទង្គិចនេះ៕