![មីយ៉ាន់ម៉ាអនុម័តលើច្បាប់ថ្មីសំដៅទាក់ទាញការវិនិយោគពីបរទេស - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_06/myanmar thong qua luat moi nham thu hut dau tu nuoc ngoai_copy.jpg) |
កំពង់ផែកុងតឺន័រទ្វីបអាស៊ីនៅមីយ៉ាន់ម៉ា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៥ តុលា ព្រឹទ្ធសភាមីយ៉ាន់ម៉ាបានអនុម័តលើសេចក្ដី
ព្រាងច្បាប់ វិនិយោគថ្មីក្រោយពីពេលដែលគំរោងច្បាប់នេះត្រូវបានសភាជាន់ទាប
អនុម័ត កាលពីខែមុនមក។មីយ៉ាន់ម៉ាបានដាក់ឲ្យអនុវត្តន៍ច្បាប់វិនិយោគពីបរទេស
កាលពីឆ្នាំ ២០១២និងច្បាប់វិនិយោគរបស់ប្រជាពលរដ្ឋកាលពីឆ្នាំ២០១៣ ប៉ុន្តែ
បានកើតមានឡើងការជជែកវែកញែកអំពីច្បាប់ទាំងនេះ។រដ្ឋាភិបាលអាណត្តិមុន
របស់ មីយ៉ាន់ម៉ាបានអំពាវនាវឲ្យតាក់តែងគំរោងច្បាប់ថ្មីមួយ តាមនោះគួបផ្សំ
ឯកសារ ច្បាប់ទាំងពីរពោលខាងលើដោយមានការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន
ហិរញ្ញវត្ថុអន្តរ ជាតិ (IFC)៕