មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាមលើកទី៤

(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ អាណត្តិ២០១៨-២០២៣ នៃសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីន    វៀតណាម បានប្រពឹ្រត្តិទៅក្នុងរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ខែធ្នូ) នៅទីក្រុងហាណូយ។
មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាមលើកទី៤ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man 

ថ្លែងមតិនៅក្នុងមហាសន្និបាតនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសមាគមនេះ សម្រេចបានក្នុងអាណត្តិកន្លងទៅ ព្រមទាំងលើកឡើងសំណើរមួយចំនួនស្តីអំពីភារកិច្ចសំរាប់សមាគមក្នុងអាណត្តិថ្មីខាងមុខផងដែរ។ ហេតុនេះ លោក Tran Thanh Man បានស្នើឲ្យសមាគមជនរងគ្រោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីន វៀតណាម បន្តអនុវត្តតាមសារាចរណ៍របស់គណៈកម្មាធិការលេខាធិការមជ្ឈិមបក្ស និងកម្មវិធីធ្វើសកម្មភាពជាតិរបស់រដ្ឋាភិបាល ស្តីពីការជំនះពុះពារលើផលវិបាកដោយសារធាតុគីមីពុលដែលសហរដ្ឋអាមេ រិកបានប្រើក្នុងអំឡុងពេលសង្រ្គាមនៅវៀតណាម។ ទន្ទឹមនឹងនោះ សមាគមគប្បីធ្វើការផ្សព្វផ្សាយនិងឃោសនាដើម្បីធ្វើឱ្យប្រជាជននៅក្នុងនិងក្រៅប្រទេសក៏ដូចជានៅលើពិភពលោក អាចយល់ច្បាស់អំពីគ្រោះមហន្តរាយដោយជាតិគីមីឌីអុកស៊ីននៅវៀតណាម និងការងារជំនះពុះពាររាល់ផលវិបាកដោយសារជាតិគីមីនេះបង្កឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ