មហាសន្និបាតលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាមបានប្រារព្ធឡើងដ៏មហោឡារឹក
|
មហាសន្និបាតលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាមបានប្រារព្ធឡើងដ៏មហោឡារឹក (VOV) |
Vovworld-មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី៨បានប្រព្រឹត្ត
ទៅដ៏មហោឡារឹកនាព្រឹកថ្ងៃទី២៦កញ្ញានៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh
ទីក្រុងហាណូយ។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
ប្រធានរដ្ឋ Truong Tan Sang ប្រធានរដ្ឋសភាលោក Nguyen Sinh Hung នាយករដ្ឋមន្ត្រី
លោក Nguyen Tan Dung រួមជាមួយដំណាងជាង១ពាន់នាក់បានចូលរួមមហាសន្និបាត។
ថ្លែងមតិនៅមហាសន្និបាត ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien nhan បានអះអាងថា៖
“កាលៈទេសៈស្ថានភាពថ្មីរបស់ពិភពលោកនិងក្នុងប្រទេសនាបច្ចុប្បន្នទាមទាឲ្យរណសិរ្សមាតុភូមិវៀតណាមត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា កំណត់ច្បាស់គោលដៅនិងកម្មវិធីសកម្មភាពដើម្បីបំពេញសំណូមពរពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិ កសាងនិងការពារមាតុប្រទេសក្នុងស្ថានភាពថ្មី អនុវត្តបេសកម្មដ៏ខ្ពង់ខ្ពស់របស់ខ្លួន
ដែលបានកំណត់ក្នុងកម្មវិធីកសាងប្រទេសជាតិនៅដំណាក់កាលឈានឡើងលិទ្ធិ
សង្គមនិយមនិងការកំណត់នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ឆ្លើយតបនឹងសំណូមពរនៃ
ស្ថានភាពជាក់ស្ដែងរបស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់។ ហេតុនេះហើយ
មហាសន្និបាតលើកទី៨គឺជាមហាសន្និបាតពង្រីកកំលាំងមហាសាមគ្គីប្រជាជាតិ
ទាំងមូលកសាងនិងការពារមាតុប្រទេសក្នុងស្ថានភាពថ្មីដើម្បីប្រជាជនសម្បូរធូធារ
ប្រទេសជាតិខ្លាំងមាំមួន។”
នៅសម័យបើកនេះដែរ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong បានអានសន្ទរកថាសំខាន់ស្ដីពីតួនាទីនិងភារកិច្ចរបស់រណសិរ្សមាតុភូមិវៀត
ណាមក្នុងដំណាក់កាលថ្មី។ វិទ្យុសម្លេងវៀតណាមបានដកស្រង់ឧទ្ទេសនាម
ខ្លឹមសារនៃសន្ទរកថានេះបន្ទាប់ពីផ្នែកព័ត៌មាន។ សូមអញ្ចើញលោកអ្នកនាងតាម
ដានស្ដាប់៕