យកចិត្តទុកដាក់ថែមទៀតដល់ សុខភាពរបស់ប្រជាជន ធានាឲ្យបានល្អនូវការងារដាំដុះ ចិញ្ចឹមសត្វ

(VOVWORLD) - នាថ្ងៃទី២ កុម្ភៈ រដ្ឋាភិបាលវៀតណាមបានប្រជុំជាប្រចាំខែ មករាឆ្នាំ២០១៨ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។
យកចិត្តទុកដាក់ថែមទៀតដល់ សុខភាពរបស់ប្រជាជន ធានាឲ្យបានល្អនូវការងារដាំដុះ ចិញ្ចឹមសត្វ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោក Nguyen Xuan Phuc វាយតំលៃថា សន្ទស្សន៍មួយចំនួននាដើមឆ្នាំ២០១៨គឺល្អជាងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៧ ជាពិសេសនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ។ ចំពោះស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីបានលើកសំណើថា៖

“អាកាសធាតុក្នុងខែនេះត្រជាក់យ៉ាងខ្លាំងណាស់ ជាពិសេសនៅសល់តែជាង១០ថ្ងៃទៀតគឺមកដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី ដូច្នេះ ខ្ញុំស្នើឲ្យមានការយកចិត្តទុកដាក់ថែមទៀតដល់បញ្ហាសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ផែនការដាំដុះ ចិញ្ចឹមសត្វក្នុងលក្ខណៈអាកាសធាតុដូច្នេះផងដែរ។ នេះជាបញ្ហាដែលផ្នែកកសិកម្មនិងផ្នែកសុខាភិបាលត្រូវមានវិធានការទប់ទល់ឲ្យបានឆាប់រហ័ស”។

ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc សំណូមពរឲ្យក្រសួង ស្ថាប័ន តំបន់ទាំងអស់ចាំបាច់ត្រូវធានាអំពីការផ្គត់ផ្គង់និងតម្រូវការទំនិញ អំពីសុវត្ថិរភាពសង្គមក៏ដូចជាសុវត្ថិភាពចរាចរណ៍។

“តម្លៃប្រើប្រាស់ក្នុងខែមករាឆ្នាំ២០១៨ បានកើន ០,៥១%។ ប្រការនេះដាក់ចេញការទាមទារឲ្យមានកិច្ចសហការយ៉ាងស្អិតរមួតថែមទៀតក្នុងការដម្លើងតំលៃអគ្គីសនី សេវាកម្មអប់រំ សុខាភិបាល ដើម្បីធានាឲ្យ CPI ក្នុងឆ្នាំទាំងមូលមិនកើនហួសពី៤%។ ដោយហេតុនេះ ខ្ញុំបានសំណូមពរឲ្យក្រសួង ស្ថាប័ន គ្រប់ជាន់ថ្នាក់ ជាពិសេសគឺ មជ្ឈមណ្ឌលធំៗ នាពេលខាងមុខនេះ មិនដម្លើងតម្លៃនិងសោហ៊ុយពាក់ព័ន្ធនានា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ