យុវជនរួមជាមួយការអភិវឌ្ឍដោយចីរភាពនិងការពារអធិបតេយ្យភាពកោះសមុទ្រ វៀតណាម
(VOVWORLD) -នាយប់ថ្ងៃទី ៣១ ខែឧសភា នៅទីក្រុង Ha long (ខេត្ត Quang Ninh-ភាកខាងជើងវៀតណាម) ក្រសួងធនធាននិងបរិស្ថានវៀតណាមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានប្រារព្ធរាត្រីស្រមោលសរ ដើម្បីគាំទ្រសប្តាហ៍កោះសមុទ្រវៀតណាម និង ទិវាមហាសមុទ្រពិភពលោកឆ្នាំ ២០១៨ រួមទាំង រៀបចំសិក្ខាសាលាដែលមានប្រធានបទ "យុវជនរួមជាមួយការ អភិវឌ្ឍដោយចីរភាព និងការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម"។
យុវជនរួមជាមួយការអភិវឌ្ឍដោយចីរភាពនិងការពារអធិបតេយ្យភាពកោះសមុទ្រ វៀតណាម |
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពមានផលប្រយោជន៍យ៉ាងជាក់ស្តែង ដែលត្រូវបានរៀបចំនៅកម្រិតថ្នាក់ជាតិ សំដៅទៅជួយគាំទ្រនឹងសប្តាហ៍ កោះសមុទ្រវៀតណាម និងទិវាមហាសមុទ្រពិភពលោកឆ្នាំ ២០១៨ ក្រោម ប្រធានបទ "រួមដៃគ្នារក្សាពណ៌ខៀវរបស់សមុទ្រ" ។
នៅក្នុងសិក្ខាសាលានេះ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានអះអាងថា ក្នុងស្មារតីទាំងអស់គ្នាដើម្បីកោះសមុទ្រ ដ៏ពិសិដ្ឋរបស់មាតុភូមិ ជំនាន់យុវជនវ័យក្មេងទាំងឡាយគប្បីកំណត់ឲ្យបាន ច្បាស់លាស់នូវតួនាទីនិងការទទួលខុសត្រូវក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងការពារអធិបតេយ្យភាពកោះសមុទ្រ ព្រមទាំង រួមគ្នាចែករំលែក បទពិសោធន៍ទៅវិញទៅមកក្នុងការរៀបចំសកម្មភាពរបស់យុវជនអំពីការការពារ បរិស្ថានសមុទ្រ និង កសាងរូបសណ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ប្រកបដោយនិរន្តរភាព៕