យុវជនស្ម័គ្រចិត្តដើរថ្មើជើងជួយជ្រោមជ្រែងចលនា “រួមកម្លាំងទៅកាន់សាលា”

យុវជនស្ម័គ្រចិត្តដើរថ្មើជើងជួយជ្រោមជ្រែងចលនា “រួមកម្លាំងទៅកាន់សាលា” - ảnh 1
(រូបថត៖Ngoc Hien/daubao.com)

(VOVworld) - នាថ្ងៃទី១៤ សីហា នៅមណ្ឌលនគរ Phu My Hung ខ័ណ្ឌទី៧ ទីក្រុង
ហូជីមិញ ប៉ែកខាងត្បូងវៀតណាម សិស្សានុសិស្ស និស្សិត និងយុវជន ស្ម័គ្រចិត្តជាង
៥ពាន់នាក់បានចូលរួមកម្មវិធីដើរថ្មើជើងរៃអង្គាសមូលនិធិអាហា រូបករណ៍ “រួមកម្លាំង
ទៅកាន់សាលា”។កម្មវិធីនេះគឺសំដៅអំពាវនាវឲ្យមនុស្ស គ្រប់រូបបន្តគាំទ្រមូលនិធិ
អាហារូបករណ៍ “រួមកម្លាំងទៅកាន់សាលា” ដើម្បីជួយ ឧបត្ថម្ភសិស្សានុសិស្ស
និស្សិតដែលមានស្ថានភាពរស់នៅលំបាក មានឱកាស ទៅកាន់សាលាដើម្បី
អនុវត្តន៍សុបិនរបស់ខ្លួន។នៅកម្មវិធីនេះ គណៈចាត់តាំង បានប្រគល់អាហា
រូបករណ៍ជូនសិស្សានុសិស្សនិងនិស្សិតចំនួន៤០រូបដែលមានស្ថានភាពរស់នៅ
លំបាក ហើយប្រគល់ឧបករណ៍សិក្សាសំរាប់ប្ដូនៗសិស្សា នុសិស្សនៅបណ្ដា
ស្រុកជាយទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ