រដ្ឋដើមដំបូងរបស់សហរដ្ឋអាមេរិកហាមប្រាម TikTok

(VOVWORLD) - យោងតាមបទហាមប្រាម TikTok នឹងមិនបានអនុញ្ញាតិឲ្យប្រតិបត្តិការនៅរដ្ឋ Montana។ 
រដ្ឋដើមដំបូងរបស់សហរដ្ឋអាមេរិកហាមប្រាម TikTok - ảnh 1រូបភាព៖ រ៉យទ័រ

នាថ្ងៃទី ១៧ ឧសភា អភិបាលរដ្ឋ Montana លោក Greg Gianforte បានចុះហត្ថលេខាលើច្បាប់ហាមប្រាម TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ។ បទហាមប្រាមនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។

ជាមួយនឹងការសម្រេចនេះ Montana បានក្លាយទៅជារដ្ឋដើមដំបូងនៅសហរដ្ឋអាមេរិក ដែលរាំងស្ទាក់ការទាញយកកម្មវិធីវីដេអូខ្លីដ៏ពេញនិយមបំផុតនៅលើពិភពលោក។ យោងតាមបទហាមប្រាម TikTok នឹងមិនបានអនុញ្ញាតិឲ្យប្រតិបត្តិការនៅរដ្ឋ Montana។ កម្មវិធីនេះនឹងត្រូវបានផាក់ពិន័យទឹកប្រាក់ចំនួន ១ ម៉ឺន ដុល្លារអាមេរិកសម្រាប់ការរំលោភបំពាននីមួយៗ ប្រសិនបើអតិថិជនអាចប្រើប្រាស់ ឬទាញយកTikTok ព្រមទាំងត្រូវពិន័យទឹកប្រាក់ ១ ម៉ឺនដុល្លារអាមេរិកបន្ថែមក្នុងមួយថ្ងៃ ប្រសិនបើមិនគោរពបទហាមប្រាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ