រដ្ឋាភិបាលនិងភាគីប្រឆាំងនៅអ៊ុយក្រែនបន្តការផ្លាស់ប្តូរឈ្លើយសឹក
![រដ្ឋាភិបាលនិងភាគីប្រឆាំងនៅអ៊ុយក្រែនបន្តការផ្លាស់ប្តូរឈ្លើយសឹក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_09_21/binh_sy_rclu_copy.jpg) |
ទាហានអ៊ុយក្រែនត្រូវចាប់ឃុំខ្លួននៅ Donetsk (រូបថតៈ RIA) |
(VOVworld)-កងទ័ពរដ្ឋាភិបាលអ៊ុយក្រែននិងភាគីប្រឆាំងនៅភាគខាងកើត នាថ្ងៃ ទី២០កញ្ញា បានដំណើការផ្លាស់ប្តូរឈ្លើយសឹកចំនួន៣៨នាក់ នៅជាយទីក្រុង Donetsk ក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការអន្តរជាតិ។ ប្រធានក្រុមចរចារ នៃរដ្ឋាភិបាកអ៊ុយក្រែនលោក Yuriy Tandit ក៏បានសម្តែងនូវការពេញចិត្ត ចំពោះ ការផ្លាស់ប្តូរឈ្លើយសឹកតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលទទួលបាននៅទីក្រុង Minsk របស់ប៉េឡារុសមុននេះ។ តាមលោកTandit ថា រដ្ឋាភិបាលនិងភាគីប្រឆាំង គប្បបង្កើនរាល់កាយវិការពោរពេញដោយសុឆន្ទះដូច្នោះ៕