រដ្ឋាភិបាលប្រជុំវាយតំលៃអំពីស្ថានភាពបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦
|
រដ្ឋាភិបាលប្រជុំវាយតំលៃអំពីស្ថានភាពបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ |
(VOV)_នារសៀលថ្ងៃទី១៥ កុម្ភះ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាល ដើម្បីវាយតំលៃរួមអំពីស្ថានភាពបុណ្យចូលឆ្នាំវកអដ្ឋស័ក និងអនុវត្តភារកិច្ចសំខាន់ជាបន្ត។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការងារដែលទទួលបាន របស់បណ្ដាក្រសួង ស្ថាប័ន និងតំបន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ ពិសេសគឺការអនុវត្តយ៉ាងម៉ត់ចត់តាមសេចក្ដីបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ជួយឧបត្ថម្ភប្រជាជនទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព សប្បាយរីករាយ។ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់បន្តអនុវត្តរាល់សេចក្ដីបញ្ជាណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី កសាងកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង ខំប្រឹងប្រែងទទួលបានគោលដៅដែលបានដាក់ចេញ៕