រដ្ឋាភិបាលប៉ូឡូញធ្វើសច្ចាប្រណិធានទទួលដំណែង
(VOVworld)-នាថ្ងៃទី១៦វិច្ឆិកា នាយករដ្ឋមន្ត្រីថ្មីប្រទេសប៉ូឡូញ លោកស្រី Beata
Szydlo រួមជាមួយសមាជិកក្នុងរដ្ឋាភិបាលអភិរក្សរបស់លោកស្រីបាន ធ្វើសច្ចា
ប្រណិធានទទួលដំណែងនៅវិមានប្រធានាធិបតី Andrzej Duda ។ លោកស្រី Beata
Szydlo មានអាយុ៥២ ឆ្នាំជាបេក្ខជនរបស់គណៈបក្សច្បាប់ និងយុត្តិធម៌ (PiS)
ដែលបានប្រធានាធិបតី Andrzej Duda តែងតាំងជានាយករដ្ឋមន្ត្រីរបស់ប្រទេស
នេះ បន្ទាប់ពីការដែលគណៈបក្ស PiS ទទួលបានជ័យជំនះលើសលប់ក្នុងការ
បោះឆ្នោតសកលនាចុងខែតុលាកន្លងមក និងទទួលបានសិទ្ធិបង្កើតរដ្ឋាភិបាល
ដោយខ្លួនឯង៕