រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន
|
រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកម្ពុជាក្នុងការងារផ្តាច់គ្រឿងញៀន |
(VOV)_នាព្រឹកថ្ងៃទី៣០ធ្នូ នៅរាជធានីភ្នំពេញ គណប្រតិភូក្រសួងសុខាភិបាល
និងអគ្គនាយកដ្ឋានប៉ូលីស-ក្រសួងនគរបាលវៀតណាម បានប្រគល់ជូនភាគីកម្ពុជា
ថ្នាំផ្តាច់គ្រឿងញៀន ចំនួន៣ពាន់៨០០ដប គិតជាប្រាក់ចំនួន៣ពាន់លានដុង។ ថ្លែង
មតិនៅទីនេះ បណ្ឌិត Dang Van Chinh ប្រធានអនុគណៈកម្មការបង្កាប្រឆាំងគ្រឿង
ញៀន ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាបានបើកទូលាយទំនាក់ទំនង រួមសហការជាមួយបណ្ដា
អង្គការអន្តរជាតិ ប្រទេសនានានៅក្នុងតំបន់និងអន្តរជាតិ ក្នុងការបង្ការប្រឆាំងគ្រឿង
ញៀន។ ចាប់ពីពេលវៀតណាម ឡាវ និងកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រិតបត្តិការបង្ការប្រឆាំងគ្រឿងញៀន នាឆ្នាំ ១៩៩៨មក កិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងបី ត្រូវបានជំរុញខ្លាំង និងលើកកំពស់ឡើងកំរិតថ្មី រួមចំណែករក្សា
រឹងមាំ សន្តិសុខ សណ្ដាប់ធ្នាប់ខ្សែព្រំដែន សន្តិភាព មិត្តភាព ពង្រឹងនិងពង្រីកចំណង
មិត្តភាពជាប្រពៃណី សាមគ្គីសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី៕